Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តភូកេតបើកដំណើរការចរាចរណ៍ផ្លូវទឹកនិងផ្លូវគោកឡើងវិញហើយ

ខេត្តភូកេតបើកដំណើរការផ្លូវគ្រប់ច្រកចូលនិងច្រកចេញ​ទាំងតាមផ្លូវទឹកនិងផ្លូវ​គោកកាលពីថ្ងៃចន្ទ បន្ទាប់ពី​ការបន្ធូរបន្ថយច្បាប់រឹតបន្តឹងក្រោមបទបញ្ជាដែលបានចុះហត្ថលេខាដោយអភិបាលខេត្ត ​Pakapong Tawipat កាលពីថ្ងៃអាទិត្យ។

ស្ពានឆ្លងពីទន្លេ​ Tha Chat Chai ទៅដល់ ​Phangnga​ ​និងការចុះចត​ទូកទាំង ២៤ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ឡើងវិញ។ អាកាសយានដ្ឋានភូកេតនៅតែ​បិទទ្វារចំពោះជើងហោះហើររបស់អ្នកដំណើរអន្តរជាតិ។ លោកPakapong បានមានប្រសាសន៍ថា​ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃខេត្តបានជូនដំណឹងទៅដល់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អំពីការត្រៀមខ្លួនរបស់ខេត្តដើម្បីបើកព្រលានយន្តហោះឡើងវិញ។ ទោះយ៉ាងណា CAAT បានបន្ថែមការហាមឃាត់រាល់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសថៃរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ ចំណែកឯជើងហោះហើរក្នុងស្រុកអាចដំណើរការបានប៉ុន្តែមានចំនួនកំណត់ និងត្រូវគោរពតាមគោលការណ៍រក្សាគម្លាតសង្គមរបស់ក្រសួងសុខាភិបាល។

រូបតំណាង

លោកPakapong​បានបន្ថែមថា ប្រជាជនអាចធ្វើដំណើរចេញពីភូកេតដោយដោយគ្មានការរឹត​បន្តឹង។ ទោះយ៉ាងណាក៏ដោយអ្នកដែលចូលទឹកដីភូកេតតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Tha Chat Chai ​​តម្រូវឱ្យវាស់សីតុណ្ហភាពរបស់ពួកគេហើយ​ទាញយកកម្មវិធី « Mor Chana »ដើម្បី​​​ឱ្យក្រុមការងារងាយស្រួលក្នុងការតាមដាន​មេរោគកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ខេត្តភូកេតមាន​អ្នកឆ្លងមេរោគកូវីដ-១៩សរុបចំនួន ២២៧នាក់​ ដែលក្នុង​ចំណោមនោះមាន ២២៣នាក់ បានជាសះស្បើយនិងត្រូវបាន​អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយមានចំនួន ៣នាក់បានស្លាប់។ ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍​ Kongcheep Tantravanich បាន​មានប្រសាសន៍កាលពីថ្ងៃចន្ទថាអាជ្ញាធរកំពុង​ធ្វើការដើម្បីបង្កើន​សុវត្ថិភាពនៃកន្លែងដាក់​សម្ភាររបស់រដ្ឋក្នុងកន្លែងដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកមកពីបរទេស។  

រូបតំណាង

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ (CCSA) បាន​មានប្រសាសន៍កាលពីថ្ងៃចន្ទថា(CCSA) ​ចង់ធ្វើឱ្យប្រាកដថាប្រជាជនថៃទាំងអស់​នៅក្រៅប្រទេសដែលមានបំណងវិលត្រឡប់​មកស្រុកកំណើតវិញអាចមកបានរហូតដល់ចុងខែនេះ។ ​គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា មានមនុស្សសរុបចំនួន ៣០០១៩ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក​ ហើយក្នុងនោះមានអ្នកជំងឺចំនួន ១៤៥នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ-១៩។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9301248