Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

”ខ្មែរធ្វើបាន” “សិលាចាំស្នេហ៍” និង ”ដើមឈើចាំស្នេហ៍” ជាពាក្យទាក់ទាញថ្មីក្នុងខេត្តព្រះសីហនុ

សីហនុ៖ នៅពេលអញ្ជើញធ្វើដំណើរឆ្លងកាត់ ពីទីតាំងឆ្នេរសមុទ្ររាម ឆ្ពោះមកកាន់ឆ្នេរអូរត្រេះ កាលពីព្រឹកថ្ងៃទី​ ១​ មិថុនា​ ២០២០​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា បានប្រសិទ្ធិនាមឈ្មោះ ដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ​ក្នុងនោះមានដូចខាងក្រោម៖

ទី ១ “ខ្មែរធ្វើបាន”​ ពាក្យនេះ នឹងឆ្លាក់នៅលើជញ្ជាំងភ្នំ ដែលបានកាត់ពុះជ្រែកភ្នំធ្វើផ្លូវចុះមកក្រោម ហើយបត់ឆ្វេងឡើងទៅលើភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។

ទី២​ “សិលាចំាស្នេហ៍“​ គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវ ពេលធ្វើដំណើរចុះមកពីផ្លូវលើទួលភ្នំចុះមកក្រោម។

និងទី៣ “ ដើមឈើចាំស្នេហ៍ “​ គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហើយ​ចុះមកក្រោមបន្តិច គឺមានដើមឈើធំមួយដើមដុះនៅចំកណ្តាលផ្លូវ ដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាពរួចស្រេចទៀតផង។

ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡើងចុះ ឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាម គឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង​ ដែលសង្ឃឹមថា នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រីយ៍និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9301194