Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ ៖ តួកគីឆ្លងថ្មី មួយថ្ងៃ ៨២៧ នាក់ ខណៈនៅជុំវិញពិភពលោក កើនជាង ៦,៣ លាននាក់ហើយ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​របស់ប្រទេសតួកគី Fahrettin Koca នៅលើបណ្តាញ​ទំនាក់ទំនងសង្គម Twitter ផ្លូវការរបស់ខ្លួន​ បានបញ្ជាក់ថា ប្រទេសនេះ​បានរកឃើញថ្មីចំនួន​ ៨២៧ ​នាក់ ឆ្លងកូវីដ​១៩ នៅថ្ងៃទី១​ ខែមិថុនា ឆ្នាំ២០២០ ខណៈដែល​អ្នកជំងឺបាត់បង់ជីវិត​ថ្មី​​ ២៣នាក់បន្ថែមទៀត ធ្វើឲ្យកើនឡើង ៤ ៥៦៣ នាក់ ។ នៅជុំវិញពិភពលោក អ្នកឆ្លងវីរុស​នេះ​កើនឡើង៦,៣ លាននាក់ ។

ប្រភពបានបន្តថា គិតរហូតមកដល់ថ្ងៃទី​១ ខែមិថុនា តួកគី​មានអ្នកឆ្លង​ជំងឺកូវីដ​១៩ ​សរុបជាង ១៦៤ ៧៦៩ នាក់ ហើយក្នុងនោះ ១២៨ ៩៤៧ នាក់​បានជាសះស្បើយវិញផងដែរ ។ អ្នកជំងឺ​ដែលស្ថិតនៅក្នុងការព្យាបាល​ដោយយកចិត្តទុកដាក់បំផុត​នោះ​មានសរុប​៦៥១​នាក់ ។ 

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​តួកគី​បញ្ជាក់ទៀតថា ប្រទេសនេះ​បានធ្វើតេស្ត​​ចាប់តាំងពីពាក់កណ្តាលខែមីនា រហូតមកដល់ខែមិថុនា ឆ្នាំ២០២០ សរុប​ជាង​២លាននាក់ ស្វែងរកវីរុស ។ 

រដ្ឋាភិបាលចាប់ផ្តើមបើកទ្វារដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅក្នុងប្រទេសនេះឡើងវិញ ក្រោយពី​ប្រកាស​គ្រប់គ្រង​បាន​ការឆ្លងរាតត្បាត​ពី​កូវីដ​១៩រួចមក ។ 

គួរជម្រាបជូនថា គិតមកត្រឹមថ្ងៃទី១ ខែមិថុនា ជំងឺកូវីដ​១៩ នៅជុំវិញពិភពលោក​បានឆ្លងលើមនុស្សជាង ៦ ៣៦៥ ៤៧៣ នាក់ ក្នុងនោះ បាត់បង់ជីវិត ៣៧៧ ៤០៤ នាក់ ហើយជាង ​២,៩ លាននាក់​បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9301099