កាលពីថ្ងៃទី១ ខែមិថុនា បាតុកម្មទាមទារយុត្តិធម៌ឲ្យបុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd ដែលត្រូវប៉ូលិសអាមេរិកសង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់។ បាតុកម្មនៅអាមេរិកកំពុងកើតឡើង នៅទូទាំងប្រទេស ហើយពេលនេះបានរាលដាលដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសជាច្រើនទៀត រួមមាន អង់គ្លេស និងស្វីស…ជាដើម។
កន្លងមក ប្រទេសអង់គ្លេស ក៏មានបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍។ នៅពេលនេះ បាតុកម្មដែលមានពាក្យស្លោក« ខ្ញុំមិនអាចដកដង្ហើមបាន» បានរាលដាលដល់ប្រទេសស្វីស។ នៅទីក្រុង Zurich ដែលជាទីក្រុងធំបំផុតរបស់ស្វីស បើទោះជាមានបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ក៏មានក្រុមជនជាតិស្បែកខ្មៅ នាំគ្នាធ្វើបាតុកម្ម ដែលជាការរួមចំណែកទាមទារយុត្តិធម៌ និងបញ្ឈប់ការប្រកាន់ជាតិសាសន៍។
បាតុកម្មនៅទីក្រុងZurich មានពលរដ្ឋចូលរួមរាប់ពាន់ពាន់ ប៉ុន្តែបាតុកម្មធ្វើឡើង ដោយសន្តិភាព មិនមានអំពើហិង្សានោះឡើយ។
ជាមួយគ្នានេះ ប្រទេសជាច្រើន ក៏បានបង្កើតកម្មវិធីផ្សព្វផ្សាយដល់សហគមន៍ ដើម្បីទប់ស្កាតការរើសអើងជាតិសាសន៍កើតឡើង នៅក្នុងសហគមន៍របស់ខ្លួន។ នៅពេលនេះកម្លាំងសន្តិសុខអូស្ត្រាលី បានអំពាវនាវដល់ពលរដ្ឋ ចូលរួមក្នុងសកម្មភាពទប់ស្កាត់ការរើសអើងជាតិសាសន៍។ ប៉ូលិសរដ្ឋNew South Wales (NSW) បានបើកយុទ្ធនាការបង្កើនស្មារតីសាមគ្គីដល់សហគមន៍ ហើយត្រូវតែរាយការណ៍ជាបន្ទាន់ បើមានសកម្មភាពរើសអើងជាតិសាសន៍កើតឡើងនោះ។
កម្លាំងសន្តិសុខអូស្ត្រាលី បានបើកយុទ្ធនាការមានឈ្មោះ “Stop Public Threats” (ទប់ស្កាត់ ការគំរាមកំហែងទៅលើសហគមន៍) ។ តាមច្បាប់អូស្ត្រាលី រាល់បុគ្គលណាម្នាក់មានសកម្មភាពហិង្សាទៅលើបុគ្គលផ្សេងទៀត ដោយមូលហេតុជាតិសាសន៍ ឬសាសនា នឹងងត្រូវរងការផាកពិន័យដាក់ទោសជាប់គុក យ៉ាងរយ:ពេលតិច៣ឆ្នាំ។
គោលដៅរបស់អូស្ត្រាលី គឺដើម្បីទប់ស្កាត់ការប្រកាន់ជាតិសាសន៍រីករាលដាលដល់ប្រទេសនេះ ក្រោយពេលមានក្រុមជនជាតិស្បែកខ្មៅ នៅអឺរ៉ុបធ្វើបាតុកម្ម ដែលជាការរួមចំណែកជាមួយក្រុមជនជាតិស្បែកខ្មៅ នៅអាមេរិក៕ ប្រែសម្រួលដោយ៖MEO