Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូរសព្ទណាខ្លះអាចថតរូប ថតវីដេអូ ថតពេលយប់ ឬ Zoom បានស្អាតដាច់គេ?

ស្ថាប័ន​ជំនាញ​ខាង​វាយ​តម្លៃ​សមត្ថភាព​កាមេរ៉ា​ DxOMark បាន​ចេញ​ផ្សាយ​បញ្ជី​​អំពី​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ល្អ​ដាច់​គេគិត​ត្រឹម​បច្ចុប្បន្ន ដោយ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​រួម​មាន ៖

​ល្អ​ជាង​គេ​សម្រាប់​ការ​ថត​រូប ៖ Huawei P40 Pro

ជា​មួយ​ពិន្ទុ​ចំនួន ១៤០ នៃ​ការ​ថត​រូប​សន្លឹក ធ្វើ​​ឲ្យ​ P40 Pro នា​ពេល​នេះ​គឺ​ជា​ស្មាតហ្វូន​ដែល​​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​លើ​ការ​ថត​រូប​សន្លឹក។​​

ល្អ​ជាង​គេ​សម្រាប់​ការ​ថត​វីដេអូ​ ៖ Huawei P40 Pro

មិន​ត្រឹម​តែ​ខ្លាំង​លើ​ការ​ថត​រូប​សន្លឹក ប៉ុន្តែ​ P40 Pro ក៏​ស្ថិត​នៅ​លំដាប់​កំពូល​នៃ​ការ​ថត​វីដេអូ​ផង​ដែរ ដែល​វា​ទទួល​បាន​ពិន្ទុ ១០៥ សម្រាប់​ការ​ថត​វីដេអូ។

ល្អ​ជាង​គេ​សម្រាប់​ការ​ថត​រូប​ប្លង់​ទូលាយ​ ៖ Samsung Galaxy S20 Ultra

នៅ​ផ្នែក​ថត​រូប​​ប្លង់​ទូលាយ​ Galaxy S20 Ultra អាច​ទទួល​បាន​ពិន្ទុ​ចំនួន ៤៧​ពិន្ទុ ជា​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ​សម្រាប់​ផ្នែក​នេះ។

ល្អ​ជាង​គេ​សម្រាប់​ការ​ថត​រូប​ពេល​យប់​ ៖ Huawei P40 Pro

សម្រាប់​ការ​ថត​រូប​នៅ​ទី​ងងឹត និង​ទី​ខ្វះ​ពន្លឺ គឺ​ Huawei P40 Pro ទទួល​បាន​ពិន្ទុ ៧០​ ដែល​ជា​ពិន្ទុ​មួយ​ខ្ពស់​ជាង​គេ​ ក្រោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ច្រើន​ប្រភេទ មាន​ថត​ដោយ​បើក​ Flash, ថត​ដោយ​បិទ Flash និង​ថត​ប្រើ Night Mode ជា​ដើម។

ល្អ​ជាង​គេ​សម្រាប់​ការ​ថត​រូប Zoom ៖ Huawei P40 Pro

កាមេរ៉ា​របស់ P40 Pro មាន​សមត្ថភាព​ខ្លាំង​ដែល​អាច​ធ្វើ​ការ​ Zoom បែប​ Optical បាន​រហូត​ដល់ ៥ដង​ឯណោះ ដែល​អាច​ឲ្យ​វា​ទទួល​បាន ១១៥​ពិន្ទុ លើ​ការ​ថត​រូបភាព Zoom។

ល្អ​ជាង​គេ​សម្រាប់​ការ​ថត​រូប Bokeh ៖ Samsung Galaxy Note10+ 5G

​នា​ពេល​បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ដែល​ជា​ម្ចាស់​ជើង​​ឯក​ខាង​ការ​ថត​រូបភាព Bokeh ដែល​ព្រាល​ផ្នែក​ខាង​ក្រោយ​ គឺ​បាន​ទៅ​លើ Galaxy Note10+ 5G ដែល​វា​បាន​ ៧៥​ពិន្ទុ ក្រោយ​ការ​ធ្វើ​តេស្ត៕

from: https://tnaot.com/km/m/detail/article/9297447