
ក្រុមតារាចម្រៀង ASTRO នឹងរៀបចំការប្រគំតន្រ្តី Ontact តាមប្រព័ន្ធអ៊ីនធើណិត ទៅដល់អ្នកគាំទ្ររបស់ពួកគេ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ។
តាមរយៈការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ិនធើណិត ក្រុមមួយនេះនឹងបង្ហាញទៅដល់អ្នកគាំទ្រជុំវិញពិភពលោកជាមួយការសម្តែង និងមានបទចម្រៀងដ៏ច្រើនសំបូរបែបជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់ពួកគេ ។
ផលិតកម្ម Fantagio Entertainment បាននិយាយថា ពួកគេពិតជាសប្បាយចិត្តណាស់ ដែលអាចចែករំលែកនូវព័ត៌មាននេះទៅដល់អ្នកគាំទ្រ អំពីការប្រគំតន្រ្តីមួយនេះ ដែលនឹងមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ គួរបញ្ជាក់ផងដែរថា ពេលវេលានៃការទិញសំបុត្រ ដើម្បីមើលការប្រគុំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិតនឹងប្រាប់នៅថ្ងៃក្រោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ k-serial