Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តាមពិត​ការទាក់ទងគ្នា​ជាលក្ខណៈ Private ក៏ផ្តល់អត្ថប្រយោជន៍​ច្រើន​ដល់អ្នកដែរ!

មានមនុស្សមួយចំនួនយល់ថាស្នេហាបែបលាក់បាំង លួចលាក់ឬគេហៅថាស្នេហា Private ភាគច្រើនមិនសូវផ្ដល់ផលវិជ្ជមាន​ដល់​ពួកគេ​នោះទេ ព្រោះស្នេហាបែបនេះមានតែធ្វើអោយភាគីទាំងសងខាង មានរឿងអាក់អន់ចិត្តគ្នាទៅវិញទៅមកជាញឹកញាប់ ប៉ុន្តែ ការ​ទាក់ទងគ្នា​លក្ខណៈ Private មិនមែនសុទ្ធសឹងតែ​អាក្រក់ទាំងអស់នោះទេ វាក៏ផ្តល់​នូវចំណុច​វិជ្ជមាន​ល្អៗជាច្រើនដ​ល់​ភាគី​ទាំង​សងខាង កំឡុង​ពេល​ពួកគេ​ទាក់ទងគ្នា។

តើស្នេហាបែបលាក់បាំង ឬ Private អាចផ្តល់នូវអត្ថប្រយោជន៍ និងហេតុផលល្អៗបែបណា​ខ្លះ​ដល់​អ្នក? សូមតាមដានចំណុច​ទាំង ៥ខាងក្រោមនេះទាំងអស់គ្នា៖

១. រក្សាបាននូវទំនាក់ទំនងល្អលក្ខណៈចាស់ទុំ ៖ ភាគច្រើនអ្នកដែលសាងស្នេហាលាក់បាំង ឬ Private មិនមានពួកគេសុទ្ធតែ​ខ្លាច​គេ​ដឹង​នោះទេ តែមកពីពួកគេយល់ទាក់ទងគ្នាដោយមិនចាំបាច់បើកចំហរ ឬប្រកាស​ប្រាប់​អោយដទៃដឹងច្រើនពេកវាជា​រឿង​ល្អ​ម៉្យាង ហើយ​វាមានន័យថា​​ពួកគេទាំងពីរនាក់​មានចិត្តគំនិតចាស់ទុំ​អស់ហើយ រង់ចាំថ្ងៃពិតប្រាកដ​មកដល់ចាំបង្ហាញធៀបការ​ដល់​រាល់គ្នា​វាក៏មិនទាន់​ហួសពេល​ដែរ។

២. ជៀសវាងការមើលងាយពីអ្នកជុំវិញខ្លួន៖ នៅពេលអ្នកមានទំនាក់ទំនងដៃគូស្នេហាភ្លាម ច្បាស់ណាស់នឹងមានមនុស្សជុំវិញ​ខ្លួន​​អ្នកខ្លះ​ក៏ពេញចិត្តនឹង​ទំនាក់ទំនងមួយ​នេះអ្នកខ្លះក៏មិនពេញចិត្តហើយអាចនឹងនិយាយអ្វីមិនល្អដាក់អ្នកក៏ថាបាន ដូច្នេះបើអ្នក​ទាក់​ទង​គ្នា​បែប private ក៏ជារឿងល្អ និងជាវិធីដ៏​ល្អមួយ​ផងដែរ ដើម្បីជៀសវាង​នូវកែវភ្នែកមិនល្អ​សំឡឹង​មក ចាំដល់​ពេល​អ្នក​​ទាំង​ពីរ​​អាចប្រឈមបាន​ហើយសឹម​បញ្ចេញ​ជាសាធារណៈក៏បាន។

៣. រក្សាបាននូវកិត្តិយសរៀងៗខ្លួន៖ ពេលណាភាគីម្ខាងទៀតជាមនុស្សមានមុខមាត់នៅក្នុងសង្គម ច្បាស់ណាស់ថាគេមិនទាន់​ចង់​បញ្ចេញ​ទំនាក់ទំនងដៃគូស្នេហាអោយមហាជនដឹងជាសធារណៈភ្លាមៗនោះទេ ដូច្នេះពួកគេ​នឹងព្យាយាម​ទាក់ទងគ្នា​ដោយ​លួច​លាក់​​នឹ​ងមានមនុស្សដឹងតិចបំផុតតាមតែអាចធ្វើទៅមាន តែមិនមែន​មានន័យថា​ស្នេហារបស់ពួកគេ​នឹងបន្តបែបនេះរហូតទេ នេះ​គ្រាន់តែ​ជាវិធីការពារ​​កិត្តិយស និងកេរ្តិ៍ឈ្មោះភាគី​ម្ខាងទៀត​មួយគ្រាទេ រង់ចាំពេលវេលា​សមរម្យ​មកដល់ចាំបង្ហាញ​ជា​សាធារណៈ​ក៏មិនទាន់យឺតពេលទេ។

៤. ឈឺចាប់ រីករាយ Private ៖ ត្រង់ចំណុចនេះ​ជាការពិត​មួយមិនអាច​គេចបាន ពេលអ្នក​មានសេចក្តីសុខ​ជាមួយដៃគូស្នេហា​របស់​​អ្នក​វា​ជារឿង Private មួយ​សម្រាប់​អ្នកនិងដៃគូ ហើយពេលឈឺចាប់ក្នុងរឿងស្នេហា private របស់អ្នក វាក៏ជាបញ្ហមួយ​ដែល​អ្នក​មិនចាំបាច់​ទៅយំស្រែកប្រកាស​អោយអ្នកដទៃ​បានដឹងដែរ ពេលខ្លះអ្នកអាចនឹង​ជានាគ្នាវិញក៏ថាបាន ដូច្នេះកុំអោយ​អ្នកដទៃ​ដឹង​ល្អជាង។

from: https://tnaot.com/km/m/detail/article/9295784