
លោក Minhyuk សមាជិកក្រុម MONSTA X គឺជាសិល្បករ K-pop ចុងក្រោយបង្អស់ ដែលបានបង្កើតគណនីបណ្តាញសង្គម Instagram ផ្ទាល់ខ្លួននៅថ្ងៃទី១ ខែមិថុនានេះ ។
ភ្លាមៗនោះគណនី Twitter ផ្លូវការរបស់ក្រុម MONSTA X ក៏បានបញ្ជាក់ពីគណនីរបស់លោក Minhyuk តាមរយៈការ Tweet រូបថតនិងសរសេរថា នេះគឺជាគណនី Instagram ផ្លូវការរបស់ Minhyuk ។
ឈ្មោះគណនីរបស់លោក Minhyuk មានឈ្មោះថា go5rae គឺស្រដៀងនឹងពាក្យកូរ៉េ ដែលមានន័យថា “ត្រីបាឡែន 고래 (gorae)” រួចមកលោកក៏បានបង្ហោះនូវរូបដំបូង គឺជារូបថតត្រីបាឡែនដើម្បីបញ្ជាក់អំពីអត្ថន័យនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ k-serial