ដើម្បីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជប៉ុនកំពុងតែពិភាក្សាជាមួយបណ្តាប្រទេស ក្នុងតំបន់ ក្នុងនោះមានវៀតណាម ថៃ អូស្ត្រាលី នូវែលហ្សេឡង់ ដោយប្រទេសទាំងនោះ គ្រប់គ្រងការឆ្លងកូវីដ១៩បានយ៉ាងល្អ។
បើតាមសារព័ត៌មានក្យូដូ ចេញផ្សាយ នៅថ្ងៃទី១ ខែឧសភា ថា រដ្ឋាភិបាលជប៉ុន នឹងឈប់ហាមប្រាមដល់អ្នកទេសចរ មកពីប្រទេសចំនួន៤ខាងលើ ដែលមានបំណងចូលមកកាន់ទឹកដីជប៉ុន។ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសទាំង៤ខាងលើបានគ្រប់គ្រងការឆ្លងកូវីដ១៩ បានយ៉ាងល្អបំផុត ហើយក៏ជាប្រទេស ដែលមានវិស័យពាណិជ្ជកម្មយ៉ាងល្អជាមួយជប៉ុនផងដែរ។
គោលដៅខាងលើរបស់រដ្ឋាភិបាលជប៉ុន ក៏ដើម្បីដំណើរការសេដ្ឋកិច្ច ជាពិសេស គឺវិស័យទេសចរណ៍ នៅក្នុងប្រទេសនេះ ។ នេះជាជំហានដំហើយ ហើយជប៉ុននឹងបន្តបើកទ្វារដល់ប្រទេសផ្សេងទៀត ដែលមិនមានករណីឆ្លងកូវីដ១៩ច្រើន។
បើគិតមកដល់ថ្ងៃទី១ ខែមិថុនា ជប៉ុនបានអនុម័តហាមប្រាមពលរដ្ឋ មកពីប្រទេសចំនួន១១១ ចូលមកកាន់ទឹកដីជប៉ុន ក្នុងនោះមានអាមេរិក និងប្រទេសទាំងអស់ នៅក្នុងតំបន់អឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ នៅលើទឹកដីជប៉ុន។ សកម្មភាពខាងលើរបស់ជប៉ុន បានកើតឡើង ក្រោយពេលប្រទេសជាច្រើន បានចាប់ផ្តើមដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ជាពិសេសគឺវិស័យទេសចរណ៍៕ ប្រែសម្រួលដោយ៖ MEO