សហរដ្ឋអាមេរិក បានប្រកាសផ្តល់ថ្នាំ Hydroxychloroquine ជាង២លានគ្រាប់ឲ្យដល់ប្រទេសប្រេស៊ីល ព្រមទាំងម៉ាស៊ីនជំនួយដង្ហើមផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព Washington Times កាលពីថ្ងៃទី៣១ ខែឧសភា ។
សហរដ្ឋអាមេរិក បានប្រកាសផ្តល់ថ្នាំប្រឆាំងនឹងគ្រុនចាញ់ឲ្យដល់ប្រទេសប្រេស៊ីល ជាង២លានគ្រាប់ ។ នេះជាការលអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយគិតថា ប្រហែលថ្នាំនេះអាចការពារប្រឆាំងនឹងវីរុសកូវីដ១៩បាន។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់មានភស្តុតាងណាមួយ គាំទ្រចំពោះការប្រើប្រាស់ថ្នាំព្យាបាលគ្រុនចាញ់នេះថា វាអាចប្រឆាំងជំងឺកូវីដ១៩នៅឡើយដែរ។
ទោះជាយ៉ាងណ មិនទាន់មានការសិក្សាផ្នែកវិទ្យាសាស្ត្រទ្រង់ទ្រាយធំណាមួយ រកឃើញថា ថ្នាំប្រភេទ Hydroxychloroquine មានសុវត្ថិភាព ឬមានប្រសិទ្ធភាព នៅក្នុងការការពារ ឬព្យាបាល COVID-19 ទេ។ ប៉ុន្ដែការសិក្សាទ្រង់ទ្រាយតូចខ្លះ បានបង្ហាញពីលទ្ធផលកាន់តែអាក្រក់ ចំពោះអ្នកប្រើប្រាស់ថ្នាំនេះថែមទៀតផង ។
ប្រទេសប្រេស៊ីល បច្ចុប្បន្ននេះ ជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅអាមេរិកឡាទីន ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ។ ប្រទេសនេះ នៅតែបន្មានអ្នកឆ្លងកើនឡើងក ហើយកាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងរឹតបន្តឹងការធ្វើដំណើរពីប្រទេសប្រេស៊ីល ដើម្បីរារាំងមិនឱ្យឆ្លងពីវីរុស ចូលមកក្នុងប្រទេសសហរដ្ឋអាមេរិកនោះឡើយ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃទី៣១ ខែឧសភា មន្ត្រីនៅសេតវិមានបានបញ្ជាក់ថា ថ្នាំ Hydroxychloroquine ត្រូវបានបញ្ជូន ទៅប្រទេសប្រេស៊ីល សម្រាប់បុគ្គលិកសុខាភិបាលជួរមុខ និងសម្រាប់ព្យាបាលអ្នកដែលអាចឆ្លងវីរុសកូវីដ១៩ ។ សេតវិមានបានប្រកាសថា ខ្លួនក៏កំពុងបញ្ជូនម៉ាស៊ីនជំនួយដង្ហើមចំនួន ១០០០ គ្រឿង ទៅឲ្យប្រទេសប្រេស៊ីល៕ ប្រែ សម្រួលដោយ៖ thach yat