ខេត្ត Buri Ram: អគ្គិភ័យឆេះនៅកសិដ្ឋានចិញ្ជឹមជ្រូកដ៏ធំមួយ ក្នុងស្រុក Nang Rong កាលពីយប់ថ្ងៃអាទិត្យបានសម្លាប់ជ្រូកយ៉ាងហោចណាស់ ១០០ក្បាល។
លោក Pol Capt Samruay Obklang មន្រ្តីទទួលបន្ទុកស្រុក Nang Rong បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះមុនម៉ោង១០យប់ នៅកសិដ្ឋានចិញ្ចឹមជ្រូកដែលមានទីតាំងនៅក្បែរផ្លូវ Chok Chai-Det Udom ក្បែរ Ban Na Mai និងមានម្ចាស់ឈ្មោះលោក Taweesak Saparat។
រូបតំណាង
រថយន្តពន្លត់អគ្គិភ័យប្រហែល ១០គ្រឿងមកពីក្រុងបានមកដល់ភ្លាមៗ។ នៅពេលក្រុមពន្លត់អគ្គិភ័យមកដល់ កសិដ្ឋានដែលមានសត្វជ្រូករាប់រយក្បាលនោះត្រូវបានឡោមព័ទ្ធដោយអណ្តាតភ្លើងទៅហើយ។ ទម្រាំតែរលត់ជាស្ថាពរ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល ២ម៉ោងដើម្បីធ្វើការពន្លត់ទីតាំងមួយកន្លែងនោះ។
រូបតំណាង
យ៉ាងហោចណាស់មានជ្រូកចំនួន ១០០ក្បាលត្រូវបានគេរកឃើញថា បានងាប់នៅក្នុងអណ្តាតភ្លើងនោះ។ មូលហេតុដែលកើតមានឡើងអគ្គិភ័យនេះមិនទាន់ដឹងនៅឡើយទេ ហើយកំពុងតែស៊ើបអង្កេតផងដែរ រីឯការខូចខាតជាច្រើនទៀត មិនទាន់ត្រូវបានគេវាយតម្លៃគិតជាទឹកប្រាក់នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post