ភ្នំពេញ៖ រហូតដល់ម៉ោង ៨ និង ៣០ព្រឹក ថ្ងៃទី ១ មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ ចំនួនសរុបកូវីដ-១៩ នៅកម្ពុជាមាន ១២៥នាក់ដដែល ចំនួនសំរាកពេទ្យនៅ២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៣នាក់ និងគ្មានអ្នកស្លាប់ឡើយ។ នេះបើតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នា២០២០នេះ។
CDC បញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំជាដើម។ល។ មួយវិញទៀត យើងក៏ត្រូវបន្តរក្សាគម្លាតបុគ្គល ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នាផងដែរ៕ ដោយ៖ ប៊ុនធឿន