ភ្នំពេញ៖ បុរសម្នាក់រងរបួសហូរឈាមស្រោចជោគជាំពេញខ្លួនក្រោយ ពេលបង្ខំខាងស្រីរួមភេទបានសម្រេច២ដង ហើយបម្រុងថែមម្តងទៀត តែត្រូវខាងស្រីលួងឲ្យដេកបែរខ្នង យកកាំបិតកាប់ចិញ្ច្រាំជាច្រើនកាំបិតធ្វើឲ្យខាងប្រុសរបួសធ្ងន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរស្តុបជម្ពូវន័ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះ បានល្បួងនារីម្នាក់មកដេកផ្ទះសំណាក់ដើម្បីឲ្យស្រីក្មេងនោះម៉ាស្សាឲ្យខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់រស្មីជម្ពូវ័ន ដែលជនរងគ្រោះបានចរចាត្រូវគ្នាក្នុងតម្លៃ២០ដុល្លា។ លុះមកដល់ផ្ទះសំណាក់រយះពេលបាន២ម៉ោង បុរសរងគ្រោះខាងលើបានចាប់បង្ខំរួមភេទនាងបានសម្រេចរហូតដល់២ដង។
លុះលើកទី៣បុរសខាងលើបម្រុងរួមភេទបន្តម្តងទៀត ខាងស្រីបានឲ្យបុរសរូបនោះដេកផ្កាប់មុខ ស្រាប់តែទាញកាំបិតបុ័ងតោកាប់ចិញ្ច្រាំជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ង់ធ្ងរហូរឈាមស្រោចជោគជាំពេញខ្លួន ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់អង្គភាព៧១១ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះដល់រូបគាត់។
ចំណែកនារីដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកធ្វើការសាកសួនៅ ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីចាត់ការតាមនិតិវិធី៕ ដោយ៖ សួង សាម