តើអ្នកហ៊ានរាយការណ៍ ឬប្រាប់នរណាម្នាក់អំពីការបៀតបៀនផ្លូវភេទឬទេ❓
មិនថាអ្នកជាជនរងគ្រោះ ឬអ្នកបានឃើញទង្វើដែលជាទម្រង់នៃការរបៀតបៀនផ្លូវភេទទៅលើនរណាម្នាក់ តើអ្នកហ៊ានរាយការណ៍ ឬនិយាយចេញមកដែរឬទេ❓
ឬមួយក៏អ្នកមិនទាន់យល់ច្បាស់ថាទម្រង់បែបណាដែលត្រូវបានចាត់ចូលជាទម្រង់នៃការបៀតបៀនផ្លូវភេទ❓
ទម្រង់នៃការបៀតបៀនផ្លូវភេទមានដូចជា៖
🔴១ ការបញ្ចេញសារអ្វីមួយដែលទាក់ទងនឹងផ្លូវភេទដែលមិនចង់បាន៖ ការនិយាយទាក់ទងនឹងផ្លូវភេទ ការសំលឹងដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលចិត្ត ការនិយាយបែបកំប្លែងដែលទាក់ទងនឹងផ្លូវភេទ ការផ្សព្វផ្សាយពាក្យចចាមអារាមដែលវាយតំលៃលើសកម្មភាពផ្លូវភេទរបស់អ្នកដទៃ ការសម្តែង ឬនិយាយអំពីសកម្មភាពផ្លូវភេទរបស់មនុស្សម្នាក់នៅចំពោះមុខអ្នកដទៃ បង្ហាញឬចែកចាយរូបភាព គំនូរ ឬអក្សរតាមអេឡិចត្រូនិចបែបអាសអាភាស និងផ្សេងទៀត។
🔴២ ការមិនចង់បានការយកចិត្តទុកដាក់ផ្ទាល់ខ្លួន៖ ការផ្ញើរសំបុត្រ ការទូរស័ព្ទ ការដាក់សម្ពាធខាងផ្លូវភេទ ការដាក់សម្ពាធលើទំនាក់ទំនងផ្ទាល់ខ្លួន និងការបង្ខំឲ្យទៅការណាត់ជួបដែលអាចមានស្នេហា ឬការរួមភេទកើតឡើង។
🔴៣ ការមិនចង់បានការប៉ះពាល់ផ្នែករាងការយ ឬទំនាក់ទំនងផ្លូវភេទ៖ ការស្ទាបអង្អែល ការឱប ការថើប ការស្ទាបប្រដាប់ភេទដោយខ្លួនឯងដើម្បីឱ្យអ្នកដទៃមើល ការរំលោភផ្លូវភេទ ឬសកម្មភាពផ្លូវភេទផ្សេងទៀត។
❌សូមកុំមានគំនិតថា ការបៀតបៀនផ្លូវភេទកើតឡើងតែចំពោះស្ត្រី វាអាចកើតឡើងលើបុរស រវាងបុរសលើស្រ្តី រវាងស្រ្តីលើបុរស រវាងស្រ្តីលើស្រ្តី រវាងបុរសលើបុរសផងដែរ។
ប្រាប់ពួកយើងអំពីគំនិតរបស់អ្នក ថាហេតុអ្វីបានជាជនរងគ្រោះ ឬអ្នកបានឃើញទង្វើដែលជាទម្រង់នៃការរបៀតបៀនផ្លូវភេទទៅលើនរណាម្នាក់មិនរាយការណ៍ ឬនិយាយចេញមក❓ ប្រសិនបើអ្នកគិតថាពួកគាត់គួរតែនិយាយចេញមក តើពួកគាត់គួរនិយាយចេញមកជាទម្រង់បែបណា ទើបពួកគាត់មានអារម្មណ៍ថាមានសុវត្ថិភាព❓🔻🔻🔻