Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្វីជាសម្ពាធផ្លូវភេទ?

តើអ្នកធ្លាប់រងសម្ពាធផ្លូវភេទពីគូស្នេហ៍របស់អ្នកទេ? ឬសូម្បីតែសម្ពាធមិត្តភក្តិនិងជម្រុញឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ?

សម្ពាធផ្លូវភេទសំដៅនៅពេលដែលមនុស្សម្នាក់ព្យាយាមធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកគួរតែចូលរួមក្នុងសកម្មភាពផ្លូវភេទ។ វាអាចស្ថិតនៅក្នុងរូបភាពដូចជា៖ ការចែចង់ ការថើប ការស្ទាបអង្អែល ការរាំបែបសើបស្រាល ការរួមភេទតាមមាត់ និងការរួមរក្ស័ជាដើម។

មនុស្សនោះអាចផ្តល់នូវសម្ពាធផ្លូវភេទដល់អ្នកតាមរយៈ ការគំរាមកំហែង បង្ខំ ឧបាយកល និយាយបែបលេងសើច ការហៅឈ្មោះ ពាក្យចចាមអារាម ឬការកុហក។

ទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់គួរមានអារម្មណ៍ថាមានសម្ពាធនោះទេ។ អ្នកតែងតែអាចនិយាយថាទេ និងទប់ទល់នឹងការកេងចំណេញឬបំពានផ្លូវភេទពីអ្នកដទៃ។

ប្រសិនបើនៅពេលណាមួយអ្នកមានអារម្មណ៍ថាត្រូវបានបង្ខំឱ្យរួមភេទដោយដៃគូរបស់អ្នក ហើយគាត់បង្ខំអ្នកឱ្យធ្វើអ្វីដែលអ្នកមិនចង់ អ្នកគួរនិយាយនិងប្រាកដថាដៃគូរបស់អ្នកដឹងពីអ្វីដែលអ្នកចង់បាន។ នៅពេលអ្នកនិយាយថា “ទេ” គឺមានន័យថា “ទេ” ។

from: https://tnaot.com/km/m/detail/article/9294133