Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្កាយរណប៤គ្រឿងត្រូវចិនបញ្ជូន​ទៅកាន់​ទីអវកាស​

កាលពីថ្ងៃទី៣១ ខែឧសភា ចិនបានបាញ់បង្ហោះផ្កាយរណប​ចំនួន២គ្រឿងបន្ថែមទៀត បន្ទាប់ពីកាលពីថ្ងៃទី៣០ ខែឧសភា​ បានបាញ់​បញ្ជូន​ទៅមុន​អស់ចំនួន​២គ្រឿង ។ ក្នុងរយៈពេល​២៤ម៉ោង ចិនបានបញ្ជូនផ្កាយរណបចំនួន​៤គ្រឿង​ ចូលទៅកាន់ទីអវកាស ។ 

យោងតាមការផ្សាយរបស់សារព័ត៌មាន Global Times បានឲ្យដឹងថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសង្កេតមើលផែនដី ដែលមានគុណភាពបង្ហាញខ្ពស់ គឺផ្កាយរណប Gaofen-9 02 នៅវេលាម៉ោង៤ និង៤៣នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី៣១ ខែឧសភា ។

ផ្កាយរណបចិនទី៣ ត្រូវបានបាញ់បង្ហោះឲ្យចូលទៅក្នុងគន្លងគោចរ នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នា។ កាលពីថ្ងៃទី៣០ ខែឧសភា ចិនបានបាញ់បង្ហោះ​ផ្កាយរណបពិសោធន៍បច្ចេកវិទ្យាថ្មីចំនួនពីរគ្រឿង ទៅកាន់ទីអវកាសរួចហើយ ។

ការបាញ់បង្ហោះ នៅថ្ងៃទី៣១ ខែឧសភានោះ ក៏មានរួមបញ្ចូលផ្កាយរណបអ៊ិនធើរណេតតូចចង្អៀត (IoT) មួយទៀត ដែលមានឈ្មោះ ផ្កាយរណប Hede-4 ឲ្យចូលទៅកាន់គន្លងដែលបានគ្រោងទុកផងដែរ ។ ការ​បាញ់បង្ហោះទាំងនោះ គឺបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីយូឃាន (Jiuquan) ស្ថិតនៅភាគពាយព្យ ខេត្តហ្គាន់ស៊ូ (Gansu) របស់ប្រទេសចិន ។

ការបាញ់បង្ហោះផ្កាយរណបទាំងនេះ គឺធ្វើឡើង តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ។ នេះជាការហោះហើរលើកទី៣៣៣ របស់ក្រុមគ្រួសាររ៉ុក្កែត Long March ។

ផ្កាយរណប Gaofen-9 02 មានសមត្ថភាពថតរូបលើផ្ទៃផែនដី ដែលមានកម្រិតច្បាស់​ ។ ផ្កាយរណបនេះ ក៏ត្រូវប្រើប្រាស់សម្រាប់វាស់ស្ទង់ដីធ្លី ការរៀបចំផែនការទីក្រុង ការរចនាបណ្តាញផ្លូវថ្នល់ កសិកម្ម និងការជួយសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជួយដល់ការងារកសាងគម្រោងនានា ជាពិសេស​គម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវថ្នល់ ដែលបង្កើតឡើង ដោយប្រទេសចិននោះផងដែរ ។

គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវថ្នល់គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សកល ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិន កាលពីឆ្នាំ ២០១៣ ។ បើគម្រោងនេះ បានពាក់ព័ន្ធតភ្ជាប់គ្នាជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ការវិនិយោគនៅក្នុងប្រទេសប្រហែល ៧០ ក្នុងទំហំទឹកប្រាក់ រាប់សិបពាន់លាន​យន់ ។ 

ការបាញ់បង្ហោះផ្កាយរណបចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំងនេះ បានធ្វើឡើង បន្ទាប់ពីការបាញ់បង្ហោះដោយជោគជ័យ និងការវិលត្រឡប់របស់យានអវកាស ដែលមានមនុស្សជំនាន់ថ្មីរបស់ចិន រួមជាមួយការ​បង្ហោះផ្កាយរណប​ជោគជ័យដំបូងបង្អស់របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក កាលពី​ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9294130