បទចម្រៀង DNA របស់ក្រុមតារាចម្រៀងកូរ៉េ BTS បានឈានដល់កម្រិតខ្ពស់ថ្មីមួយ សម្រាប់ក្រុមពួកគេ ដែលមានអ្នកចូលទស្សនារហូតទៅដល់ជាង ១ពាន់លានដង ក្នុង YouTube ។
នៅថ្ងៃទី១ ខែមិថុនា ប្រហែលម៉ោង៣ ម៉ោងក្នុងប្រទេសកូរ៉េ នៅថ្ងៃទី១ ខែមិថុនា បទ “DNA” ទទួលបានការចូលទស្សនាជាង ១ពាន់លានដង។ បទនេះ គឺជាវីដេអូបទចម្រៀងដំបូងបង្អស់របស់ក្រុម BTS ដែលទទួលបានការចូលទស្សនាច្រើនជាងគេ ។
គួរបញ្ជាក់ផងដែរថា បទ “DNA” នេះ ត្រូវបានចេញផ្សាយដំបូងនៅខែកញ្ញា ឆ្នាំ២០១៧ ។ សូមអបអរសាទរទៅដល់ក្រុម BTS ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop