Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៊ូគីណា ហ្វាសូ ៖ ខ្មាន់កាំភ្លើង​បាញ់រះក្នុងផ្សារ​លក់គោក្របី ស្លាប់រដូករណែល

ខ្មាន់កាំភ្លើងបានជិះម៉ូតូប្រដាប់ដោយអាវុធក្នុងដៃ ​ចូលបាញ់រះ​នៅក្នុងផ្សារលក់គោក្របី​មួយ​កន្លែង បណ្តាលឲ្យស្លាប់​មនុស្ស​យ៉ាងរដូករណែល​​ នៅវេលាបាយថ្ងៃត្រង់។​

ហេតុការណ៍នេះបានកើតឡើង​ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅ​ផ្សារ​មួយកន្លែង ក្នុងតំបន់ទីប្រជុំជន Kompienga ភាគខាងកើត​ នៃប្រទេស​ប៊ូគីណា ហ្វាសូ ( Burkina Faso) ប្រទេសនៅតំបន់អាហ្វ្រិកខាងលិច ។ 

បើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានបញ្ជាក់ថា អំពើហិង្សា​មួយនេះ បាន​សម្លាប់មនុស្សប្រហែល​៣០នាក់ ។ ប៉ុន្ដែគេនៅមិនទាន់ដឹងថា ជាទង្វើរបស់ក្រុមណានៅឡើយ ខណៈប្រទេសនេះ មានក្រុមភេរវករ​ជីហាដ​និយមជ្រុលផង និងក្រុមអាល់កៃដា ស្មោះស្ម័គ្រជាមួយក្រុមរដ្ឋអ៊ិស្លាម​ផងដែរ។ 

ម្តងម្កាល​ កងកម្លាំងរដ្ឋាភិបាល​ នៃប្រទេសនេះ ​បានប្រកាស​ទទួលជោគជ័យ​ នៅក្នុងការ​ប្រឆាំង​ទៅលើក្រុមឧទ្ទាម​ជ្រុលនិយមអ៊ិស្លាម ។ ពួកឧទ្ទាម​ទាំងនោះ​បង្កប់ខ្លួន ​នៅតំបន់ភាគខាងជើង និងភាគខាងកើត នៃប្រទេស​ប៊ូគីណា ហ្វាសូ ដោយរង់ចាំឱកាស​បង្កភាពវឹកវរ ។ 

បើតាមប្រភព​ព័ត៌មាន ក្រុមឧទ្ទាមជីហាដ​ នៅក្នុងប្រទេសនេះ​តែងតែវាយប្រហារចំគោលដៅ​ទៅលើសាលារៀន​​ បង្ខំ​សិស្សកុមារ​ប្រហែល ៣០ម៉ឺននាក់​ បាត់បង់ឱកាស​សិក្សា​របស់ពួកគេ ។ 

សាក្សីឃើញហេតុការណ៍​ផ្ទាល់ផ្នែក ​បានអះអាងថា ការបាញ់រះនៅផ្សារលក់គោក្របី​ កាលពីថ្ងៃទី​៣០ ខែឧសភា នោះ បានសម្លាប់​មនុស្ស​ប្រហែល​២០នាក់ ហើយថាចំនួនជនរងគ្រោះ អាចច្រើនជាងនេះ​។ ប្រភព AFP បានផ្សាយថា ជនរងគ្រោះប្រហែល​៣០នាក់​បានស្លាប់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9294007