Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន សែន៖ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើយ៉ាងណា កុំឲ្យកូវីដ១៩ ឆ្លងដល់កុមារ

ភ្នំពេញ៖ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាកុំឲ្យជំងឺកូវីដ១៩ ឆ្លងដល់កុមារគ្រប់រូបគ្រប់ទីកន្លែងទាំងអស់។ នេះ​បើតាមខ្លឹមសារ​​ក្នុង​សារ​លិខិតរបស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាឱកាស​ខួប​លើក​ទី​៧១​នៃ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៩ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២០​។​

​សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា ត្រូវយក​ចិត្ត​ទុកដាក់ ជាពិសេស​កុមារ ក្រីក្រ កុមារ​រស់នៅ​កន្លែង​ថែទាំ​ជំនួស កុមារ​កំពុង​រស់នៅ​កន្លែង​ឃុំឃាំង ធ្វើយ៉ាងណាឲ្យកុមារទាំងអស់​ នៅគ្រប់ទីកន្លែង ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នា ជាពិសេសក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩នេះតែម្តង។

តាមរយៈសារលិខិត សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន​ សហគមន៍ និងពលរដ្ឋគ្រប់រូប បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេស ចាត់វិធានការការពារកុមារ ពីអំពើរហិង្សារគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំង នឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង ពីវិធីរាយការណ៍ ដល់អាជ្ញាធរ ឬមនុស្សពេញវ័យអំពីការរំលោភបំពានគ្រប់រូបភាព៕ ដោយ៖ ប៊ុនធឿន​  

from: https://tnaot.com/km/m/detail/article/9293980