Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១ថ្ងៃមានគ្រោះរញ្ជួយដី២លើក វាយប្រហារលើប្រទេសជប៉ុន

គ្រោះរញ្ជួយដី​ចំនួន២លើក បានវាយប្រហារទៅលើតំបន់ ភាគឦសាន និងនិរតី នៃប្រទេសជប៉ុន នៅថ្ងៃទី១ ខែមិថុនា ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនមែនជាការគំរាមកំហែង នៃរលកយក្សស៊ូណាមិ នោះឡើយ។

ការិយាល័យឧតុនិយមជាតិជប៉ុន បានរាយការណ៍ នៅថ្ងៃទី១ ខែមិថុនា ថា គ្រោះរញ្ជួយដីនេះ មានកម្រិត៥.៣ រ៉ិចទ័រ បានវាយប្រហារទៅលើតំបន់ភាគឦសាន នៃប្រទេសជប៉ុន។ ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនមែនជាការគំរាមកំហែង នៃរលកយក្សស៊ូណាមិនោះឡើយ។ រីឯចំណុចកណ្ដាល នៃការរញ្ជួយដីនេះ នៅតំបន់ Ibarki និងមានជម្រៅ ១០០គីឡូម៉ែត្រ។

ប្រភពព័ត៌មានដដែល បានបន្ដថា នៅថ្ងៃដដែលនេះ ក៏មានការរញ្ជួយមួយលើកទៀត មានកម្រិត ៤.៣ រ៉ិកទ័រ នៅភាកនិរតី នៃប្រទេសជប៉ុន។ គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ មិនមានសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋនោះឡើយ។ ប៉ុន្ដែវាបានរញ្ជួយដល់តំបន់មួយចំនួន រួមទាំងទីក្រុងតូក្យូផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9293964