Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមមិនមានករណីឆ្លងកូវីដ​១៩ ក្នុងប្រទេសឡើយ រយៈពេល​៤៦ថ្ងៃកន្លងមក

បើគិតចាប់តាំងពីម៉ោង៦ព្រឹក ថ្ងៃទី​១៦ ខែមេសា រហូតមកដល់ព្រឹក​ ថ្ងៃទី​១ ខែមិថុនា គឺរយៈពេល​៤៦ថ្ងៃហើយ វៀតណាម មិនមានករណីឆ្លងថ្មី នៃកូវីដ​១៩ នៅក្នុងសហគមន៍ឡើយ។ មកទល់ពេលនេះ វៀតណាម បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ដល់ទៅ​១៧៩នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ៣២៨នាក់​។

បើគិតមកដល់ព្រឹក​ ថ្ងៃទី​១ ខែមិថុនា ​វៀតណាមបានដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ជនបរទេស​១៨៨នាក់ ដើម្បីតាមដាន​ និងបញ្ចៀសការនាំជំងឺចូលសហគមន៍។ ជាមួយគ្នានេះ អ្នកដែលនៅជិត និង ចូលមកពីក្រៅ​ បានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព មានទាំងអស់ដល់ទៅ​៧២៥៦នាក់ ។

អំពីការព្យាបាលអ្នកជំងឺ នៅសល់ ៤៩នាក់ កំពុងតែព្យាបាល នៅមន្ទីរពេទ្យ ចំនួន​៨កន្លែងផ្សេងគ្នា ហើយអ្នកជំងឺមានសុខភាពល្អធម្មតា​។ បច្ចុប្បន្ន វៀតណាមបានខិតខំទប់ស្កាត់ការឆ្លងវីរុសមកពីខាងក្រៅ​ ដោយអ្នកមកពីក្រៅ គឺត្រូវកាត់ផ្តាច់​ រយ:ពេល១៤ថ្ងៃ ដើម្បីព្យាបាល និងតាមដានសុខភាព។

ដោយសារមិនមានការឆ្លងថ្មី នៃកូវីដ១៩ នៅក្នុងសហគមន៍ ទើបវៀតណាមអាចដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយសាលារៀនក៏ត្រូវបានបើកទ្វារឲ្យសិស្សទៅរៀនជាធម្មតាវិញ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍​ វៀតណាម អ៊ែរឡាញ ក៏បានដំណើរការជើងហោះហើរក្នុងស្រុងឡើងវិញផងដែរ​៕​ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9293931