យើងបានដឹងហើយថា ការរាតត្បាតជាសកលនៃវីរុស Covid 19 បានប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពសាធារណះ សេដ្ឋកិច្ច ហើយវាក៏ធ្វើអោយបានប៉ះពាល់ដល់វិស័យកីឡាផងដែរ។ បាល់ទាត់ដែលជាកីឡាក៏ពេញនិយម ក៏ត្រូវបានប៉ះពាល់ ដោយការផ្អាកដំណើរការអស់រយះពេល២ខែជាងដែរ។
បើទោះជា លីគជាច្រើនរបស់អឺរ៉ុបកំពុងរៀបចំការប្រកួតឡើងវិញក៏ដោយចុះ តែសម្រាប់ខ្សែប្រយុទ្ធកំពូលពិភពលោក Lionel Messi បានលើកឡើងថា បាល់ទាត់នឹងមិនត្រឡប់ទៅរកសភាពដើមវិញឡើយ។
Messi លើកឡើងថា៖ “ពួកយើងទាំងអស់គ្នាសុទ្ធតែមានចំងល់ថាតើ ពិភពលោកនឹងមានសភាពដូចម្តេចក្រោយវិបត្តិ Covid 19 នេះ។ ខ្ញុំគិតថា វាមានផលអវិជ្ជមានច្រើន ហើយគ្មានអ្វីអាក្រក់ជាងបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ទេ។ បាល់ទាត់ក៏ដូចគ្នា វានឹងមិនដូចមុនទៀតទេ វាមិនអាចត្រឡប់ទៅរកសភាពមុនពេលCovid 19 កើតឡើងនោះទេ។”