Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុកម្មរើសអើងជាតិសាសន៍ ឆ្លងដែនដល់អង់គ្លេសហើយ

បាតុកម្មរបស់ក្រុមជនជាតិស្បែកខ្មៅ នៅអាមេរិក ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក៏ដូចជា ស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ត្រូវប៉ូលិសសង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់ ។ បាតុកម្មនោះបានក្លាយជាកុបកម្ម រាលដាលដល់ទីក្រុងជាច្រើន នៅអាមេរិក ដោយអូសបន្លាយជាច្រើនថ្ងៃកន្លងមក ហើយពេលនេះ​បាតុកម្មបានរាលដាលដល់តំបន់អឺរ៉ុបហើយ។

កាលពីថ្ងៃទី​៣១ ខែឧសភា ទីក្រុងឡុងដ៍ ប៉ូលិសបានចាប់ខ្លួនមនុស្ស​២៣នាក់ ចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងសកម្មភាពប្រើហិង្សាលើជនជាតិស្បែកខ្មៅ ឈ្មោះ​ George Floyd នៅអាមេរិក​។ សារព័ត៌មាន​ Daily Mail ​បានផ្សាយថា មានបាតុករ​២៣នាក់ ត្រូវបានចាប់ខ្លួន ដោយបានបំពានច្បាប់​ហាមប្រាម ក្នុងនោះមានទាំងគម្លាតសង្គម ទប់ស្កាត់ការឆ្លងកូវីដ​១៩​។

ប៉ូលិកទីក្រុងឡុងដ៍ បានឲ្យដឹងថា បាតុករដែលបានចាប់ខ្លួន ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន​ ចំណែកក្រុមបាតុករត្រូវបានបំបែក ។ កាលពីថ្ងៃទី​៣១ ខែឧសភា ចាប់ពីវេលាម៉ោង៨ព្រឹក ក្រុម​ជនជាតិស្បែកខ្មៅ នៅអង់គ្លេស បានបង្ហាញពីការសាមគ្គី ជាមួយក្រុមជនជាតិស្បែកខ្មៅ នៅអាមរិក ប្រឆាំងនឹងការរើសអើងជាតិសាសន៍។

បាតុកម្ម នៅអាមេរិក ក៏ដូចជា នៅមុខស្ថានទូតអាមេរិក​ ​នៅអង់គ្លេស ដោយបានលើកស្លាកបដាធំៗ ដោយមានអក្សរថា ​«ខ្ញុំមិនអាចដកដង្ហើមបាន» ។ នេះជាពាក្យដែលលោក​ George Floyd និយាយទៅកាន់ប៉ូលិស ក្នុងពេលប៉ូលិសសង្កតកជាប់ ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9293902