Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកចលាចល បាតុកម្មមិនឈប់ រឿងជនជាតិស្បែកខ្មៅម្នាក់​ស្លាប់​

ពលរដ្ឋ​អាមេរិក ​នៅទីក្រុង Minneapolis បានបន្តធ្វើបាតុកម្ម​ឥតឈប់​ឈរ​ ទាមទារយុត្តិធម៌​​ បន្ទាប់ពីបុរសជនជាតិស្បែកខ្មៅម្នាក់ ​ឈ្មោះ George Floyd បានស្លាប់ ដោយសារប៉ូលិសប្រើជង្គត់។ 

ការផ្សាយរបស់ប្រភព Sputniks កាលពីថ្ងៃទី១​ ខែមិថុនា ឆ្នាំ២០២០​ បាន​ឲ្យដឹងថា ក្រុមបាតុករ​បានផ្ទុះហិង្សា​ ​នៅតាមចំណុចខ្លះ ពួកកុបករ​បានប៉ះទង្គិច​ជាមួយ​មន្ត្រីប៉ូលិស​ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដុត​រថ​យន្តឆេះ និងលួចទ្រព្យសម្បត្តិ​ពីហាងលក់ទំនិញផងដែរ។ 

រថយន្ត​ធំដឹកសាំងមួយគ្រឿង​ បានបើកបំបុក​ចូលហ្វូង​មនុស្ស​ដែលប្រមូលផ្តុំបាតុកម្ម​ ស្ថិតនៅ​ផ្លូវល្បឿនលឿន Minneapolis ។ រូបថតវីដេអូ​ថតបានពីលើឧទ្ធម្ភាគចក្រ​ ផ្សព្វផ្សាយ​នៅលើបណ្តាញសង្គម ។ 

វីដេអូខ្លះទៀតបង្ហាញថា រថយន្ត​នោះ​ត្រូវបានឡោមព័ទ្ធ ដោយក្រុមបាតុករ នៅពេលដែល​វាបានអស់ល្បឿន។ ក្រុមបាតុករព្យាយាម​ចាប់អូស​អ្នកបើកបរចេញពីក្នុងរថយន្ត ហើយគេមិនច្បាស់ទេថា តើមានរឿង​អ្វីកើតឡើង ចំពោះ​រូបគាត់ ។ 

នាយកដ្ឋានសុវត្ថិភាពសាធារណៈទីក្រុង Minnesota ក្រោយមកបានបញ្ជាក់ថា អ្នកបើកបរ​រថយន្ត​ត្រូវចាប់ខ្លួន ហើយថា ពុំមានបាតុករណាម្នាក់​រងរបួស​ដោយសារការបើករថយន្ត ចូលហ្វូងបាតុកម្មនោះឡើយ ។ 

ប្រភពព័ត៌មាន FOX9 បានផ្សាយថា ក្រុមគ្រូពេទ្យរួសរាន់​ទៅកាន់កន្លែងកើតហេតុ ជួយដល់អ្នកដែលរងរបួស ។ វាចម្លែក​ដែលថា តើរថយន្តត្រាក់នេះចូលទៅកាន់​ផ្លូវល្បឿនលឿន​បានយ៉ាងដូចម្តេចកើត បើអាជ្ញាធរ​បានប្រកាស​បិទ​​មិនឲ្យចូល​នៅវេលាម៉ោង​៥រសៀលនោះ ។ 

គួរបញ្ជាក់ថា បាតុកម្ម​ផ្ទុះឡើង​ទាក់ទង​ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។ បាតុកម្មនេះអូសបន្លាយ​ពេល​នៅទីក្រុង Minneapolis រយៈពេល​៦ថ្ងៃមកហើយ ។ ប៉ូលិស​ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ​ ដើម្បីបំបែកក្រុមបាតុករ​ដែលបាតុកម្ម ​កាលពីថ្ងៃទី៣០ ខែឧសភា ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9293848