Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ កើនឡើងគួរឲ្យបារម្ភ

ឥណ្ឌាក្លាយជាប្រទេសទីមួយ ក្នុងតំបន់អាស៊ី ដែលមានចំនួនអ្នកឆ្លងកូវីដ​១៩ ច្រើនជាងគេ និងជាប្រទេសស្ថិតនៅលំដាប់ទី​៧ នៅលើពិភពលោក ពីចំនួនអ្នកឆ្លង។ ក្រុមអ្នកឯកទេស បានលើកឡើងថា ក្នុងពេលដ៏ខ្លីខាងមុខ ឥណ្ឌា នឹងក្លាយជាសម្បុកកូវីដ១៩ ថ្មី បើទប់ស្កាត់មិនបានល្អ។

គិតដល់ម៉ោង​៧ និង​៣០នាទីព្រឹក ថ្ងៃទី​១ ខែមិថុនា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ ៦ ២៥៩ ២៤៨នាក់ ក្នុងនោះមានអ្នកឆ្លងថ្មី ក្នុងរយៈពេល​២៤ម៉ោង មានដល់ទៅ ១០៨ ៧៦៦ នាក់ ។ ជាមួយគ្នានេះ​ មានអ្នកស្លាប់កើនឡើងដល់ ៣៧៣ ៦៩៧នាក់ ក្រៅពីនេះក៏មានអ្នកជាសះស្បើយ ២ ៧៨៥ ៦៧៤នាក់ផងដែរ។

ឥណ្ឌា ជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទីពីរ នៅលើពិភពលោក កំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ​-១៩ខ្លាំងឡើង អាចក្លាយជាសម្បុកកូវីដ​-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ​។ នាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendra Modi កាលពីថ្ងៃទី​៣១​ ខែឧសភា បានប្រកាសថា ពលរដ្ឋឥណ្ឌាចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយចំនួនអ្នកឆ្លងកើនឡើងជាថ្មី។

 ក្រសួងសុខាភិបាលឥណ្ឌា​ កាលពីថ្ងៃទី​៣១ ខែឧសភា ក៏បានប្រកាសផងដែរថា ចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងរយៈពេល​២៤ម៉ោង កន្លងមក មានដល់ទៅ៨.៣៨០ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់​ ១៨២.១៤៣នាក់ និងមានអ្នកស្លាប់កើនឡើងដល់៥.១៦៤ នាក់​។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី​ បានបញ្ជាក់ថា «សង្គ្រាមប្រឆាំងនឹងកូវីដ​-១៩ កាន់តែតានតឹង យើងមិនត្រូវធ្វេសប្រហែសឡើយ។ នៅពេលនេះ​ រដ្ឋាភិបាលក៏បានសម្រេចពន្យារពេលច្បាប់គ្រានអាសន្ន រហូតដល់ថ្ងៃទី​៣០ ​ខែមិថុនា ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្ដីក៏បានអនុញ្ញាតឲ្យភោជនីយដ្ឋាន​ ព្រះវិហារបើកទ្វារឡើងវិញ នៅថ្ងៃទី​៨ ខែមិថុនា ប៉ុន្តែត្រូវតែ​គោរពទៅតាមច្បាប់គម្លាតសង្គម​ និងការពារខ្លួនឲ្យបានល្អបំផុត​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9293812