Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាអស្ចារ្យ! កីឡាករ បុគ្គលិកក្លឹប Liverpool ទាំងអស់ ច្រៀងជូនពរ Gerrard ក្នុងថៃ្ងខួបកំណើតរបស់គេ

ទាំងបុគ្គលិកក្លឹប និងកីឡាករនៃក្រុមហង្សក្រហម Liverpool បានធើ្វការច្រៀងចម្រៀងដើម្បីអបអរក្នុងឱកាសខួបកំណើតនៃវីរបុរសរបស់ក្លឹបគឺ Steven Gerrard គម្រប់៤០ឆ្នាំ នៅក្នុងទីលានហ្វឹកហាត់របស់ក្លឹបផ្ទាល់ កាលពីម្សិលមិញនេះ។

កីឡាករ និងបុគ្គលិកក្លឹប បានធើ្វការជួបជុំគ្នានៅទីលានហ្វឹកហាត់ Melwood កាលពីព្រឹកថៃ្ងសៅរ៍កន្លងទៅ មុនពេលហ្វឹកហាត់ ដើម្បីច្រៀងចម្រៀង Happy Birthday ជូនទៅដល់ Gerrard ដែលសព្វថៃ្ងកំពុងកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Ranger ដែលស្ថិតក្នុងប្រទេសស្កុតឡែន។

សូមបញ្ជាក់ថា ពេញមួយអាជីពរបស់ខ្លួន Steve Gerrard លេងឲ្យតែ Liverpool មួយគត់ និងបានក្លាយជាកីឡាករវ័យក្មេងជាងគេក្នុងប្រវត្ដិសាស្រ្ដក្លឹប ដែលពាក់ស្លាកជាប្រធានក្រុម ជាពិសេសក៏បានដឹកនាំក្លឹបឲ្យឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ២០០៥ ផងដែរ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9292092