Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៤នាក់​ និងមិនមានអ្នកស្លាប់ថ្មីទេ

ប្រទេសថៃបានរាយការណ៍ថាមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៤​នាក់កាលពីថ្ងៃអាទិត្យ និងគ្មានអ្នកស្លាប់ថ្មីនោះទេ ​ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ទៅ ៣ ០៨១នាក់ ហើយ​ចំនួនអ្នកស្លាប់នៅរក្សាចំនួន ៥៧នាក់ដដែល។

លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩របស់រដ្ឋាភិបាលបាន​មានប្រសាសន៍ថា អ្នកជំងឺថ្មីទើបតែ​មកពីប្រទេសអារ៉ាប់រួម​ តួកគី និងអារ៉ាប៊ីសាអ៊ូឌីត ហើយ​ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកតាមកន្លែងរដ្ឋកំណត់។ លោកស្រី Panprapa បានបន្ថែមថា ​ចំនួនអ្នកឆ្លងមេរោគក្នុងស្រុកបានថយចុះ​ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយមានអ្នកឆ្លងប្រហែលជា ៨០%នៃករណីថ្មីគឺជាជនជាតិថៃដែលបានវិលត្រឡប់មកពីបរទេសវិញ។

រូបតំណាង

នៅថ្ងៃចន្ទខាងមុខនេះប្រទេសថៃនឹងចាប់ផ្តើមដំណើរការអាជីវកម្មបន្ថែមទៀតដែល​ក្នុងនោះរួមបញ្ចូលទាំងរោងកុននិងក្លិបកាយសម្ព័ន្ធផងដែរ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9289310