Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រញ្ជួយដី​​កម្រិតខ្លាំង ៦រ៉ិចទ័រ​ នៅប្រទេសប៉េរូ

កាលពីឆ្នាំមុន ប្រទេស​អាមេរិក-ឡាទីន​មួយនេះ​បានរងនូវគ្រោះរញ្ជួយដីកម្លាំងខ្លាំង​៨រ៉ិចទ័រ​ បណ្តាលឲ្យស្លាប់​២នាក់ និង​ជិត​៣០នាក់រងរបួស ។ 

(រូបភាពឯកសារ)

ក្រុមសិក្សាស្រាវជ្រាវ​អំពីភូមិសាស្ត្រ​របស់អាមេរិក ហៅកាត់ថា USGS បានបញ្ជាក់ថា ព័ត៌មានបឋម​ គ្រោះរញ្ជួយនៅប៉េរូ​ពេលនេះ ទំហំ​៦រ៉ិចទ័រ ស្ថិតនៅ​ភាគពាយព្យ​ ចម្ងាយប្រហែល​៣២​គីឡូម៉ែត្រ​ពីទីក្រុង​ Lampa ប្រទេសប៉េរូ ក្នុងជម្រៅ ១៥៣,៤គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនេះ​បានកើតឡើងនៅវេលាម៉ោង​៥និង​៩នាទីព្រឹក ម៉ោងនៅប៉េរូ ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២០ ។ 

(រូបភាពឯកសារ)

មិនមានព័ត៌មានលម្អិត​ភ្លាមៗនេះ​អំពីគ្រោះថ្នាក់ ឬខូចខាត​ដោយសារគ្រោះរញ្ជួយដីគ្រានេះនៅឡើយទេ ។ 

គួររំលឹកថា គ្រោះរញ្ជួយដី​នៅប្រទេសប៉េរូ​កាលពីខែឧសភា ឆ្នាំ២០១៩ សម្លាប់មនុស្ស​២នាក់ និង​ប្រហែល​៣០នាក់​រងរបួស ។ គ្រោះរញ្ជួយដីគ្រានោះ​ទំហំ៨រ៉ិចទ័រ​បានកើតឡើង​តំបន់​ជាប់គ្នាជាមួយប្រទេស​អេក្វាឌ័រ ។ គ្រោះរញ្ជួយដីនេះ​ត្រូវបានចាត់ទុកថា មានកម្លាំងខ្លាំងបំផុតវាយប្រហារប្រទេសនេះ​មិនធ្លាប់មានអំឡុងពេល​១២ឆ្នាំ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9289184