Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឱ្យស្ត្រីម្នាក់បានស្លាប់និងបុរសម្នាក់រងរបួសធ្ងន់​

តាមប្រភពប៉ូលិសបានឱ្យដឹងថា មានស្ត្រីចំណាស់ម្នាក់អាយុ ៨០ ឆ្នាំ​បានស្លាប់ និងបុរសម្នាក់បានរងរបួសធ្ងន់​ ក្រោយពេលដែលម៉ូតូរបស់ពួកគេបានបុកជាមួយរថយន្តមួយគ្រឿងនៅស្រុក Muang ខេត្ត​  Nakhon Si Thammarat កាលពីយប់ថ្ងៃសៅរ៍។  

រូបតំណាង

លោកវរសេនីយ៍ឯក ​Monthien Baothong នាយប៉ុស្តិ៍នគរបាល ស្រុក Muang បាននិយាយថាគ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៩យប់ នៅលើផ្លូវ ​Nam Khaep ក្បែរភូមិ ​Moo ១០ ក្នុងសង្កាត់ ​tambon Bang។ តាមការសាកសួរសាក្សីបានឱ្យដឹងថា ​មាន​រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយបានទៅបុកពីក្រោយម៉ូតូដែលកំពុងបើកលើផ្លូវមួយទំហឹង។ ស្ត្រីរងគ្រោះមានឈ្មោះថា Chamnian Taluang អាយុ ៨០ឆ្នាំ ជាអ្នកជិះម៉ូតូឌុប​បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជើងខាងស្តាំរបស់គាត់ត្រូវបាន​ដាច់ ហើយករបស់​គាត់​រងការប៉ះទង្គិចយ៉ាងខ្លាំង។ ចំណែកអ្នកបើកម៉ូតូមិនស្គាល់អត្តសញ្ញាណបានរងរបួសធ្ងន់។

រូបតំណាង

​អ្នកបើកបររថយន្តដែលមិនត្រូវបានស្គាល់អត្តសញ្ញាណបានប្រគល់ខ្លួនឱ្យប៉ូលិស។ បច្ចុប្បន្នប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើរឿងក្តីនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9288952