Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាន់តែច្បាស់ថា Jon Jones និង Khabib ជាអ្នកប្រដាល់ MMA ល្អ​ដាច់គេ​លើលោក

Khabib Nurmagomedov ជា​អ្នកប្រដាល់​ក្នុងទ្រុង MMA សញ្ជាតិ​រុស្ស៊ី ដែល​មិនទាន់ស្គាល់ពាក្យថា “ចាញ់” ក្រោយឆ្លងកាត់​ដល់ទៅ ២៨ប្រកួត។ បច្ចុប្បន្ន កីឡាករ​វ័យ ៣១ឆ្នាំរូបនេះ កំពុង​កាន់កាប់​ខ្សែក្រវាត់ UFC ប្រភេទ​ទម្ងន់ Lightweight (៦៦ ដល់ ៧០គីឡូក្រាម)។ ជ័យជម្នះ ២៨ប្រកួត មានន័យថា Khabib គឺ​ជា​ម្ចាស់​កំណត់ត្រា​មិន​ចាញ់​សោះ យូរ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​កីឡា MMA។

ចំណែក Jon Jones ជាអ្នកប្រដាល់ MMA សញ្ជាតិ​អាមេរិកាំង ម្ចាស់​ខ្សែក្រវាត់ UFC ប្រភេទ​ទម្ងន់ Light Heavyweight (៨៤​ ដល់ ៩៣គីឡូ) ធ្លាប់ឆ្លងកាត់ ២៨ប្រកួត​ដូចគ្នា ឈ្នះ២៦ ចាញ់ ១ (ដោយសារ​ខុស​លក្ខន្តិកៈ​​នៃការប្រកួត) និង​មោឃៈ ១ប្រកួត (No Contest)។ បើគិតពី Ranking នៅ UFC វិញ (pound for pound rankings) គឺ Jon Jones ស្ថិត​នៅ​លេខ១ ចំណែក Khabib នៅលេខ២។

from: https://tnaot.com/km/m/detail/article/9288842