ស្ត្រីម្នាក់និងកូនស្រីអាយុ ៣ឆ្នាំបានស្លាប់ហើយប្តីរបស់គាត់បានរងរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុមួយក្នុងស្រុក Tha Muang ខេត្ត Kanchanaburi កាលពីព្រឹកថ្ងៃអាទិត្យ។
រូបតំណាង
លោក Sumit Boonyanit ជាមន្ត្រីប៉ូលិសស៊ើបអង្កេតប្រចាំស្រុក Tha Muang បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៦និង ៣០នាទី ព្រឹកនៅពេលដែលរថយន្តម៉ាកMitsubishi Lancer មួយបានរអិលចេញពីផ្លូវ Saeng Chuto ក្បែរភូមិ Moo៤ ក្នុងស្រុក Wang Sala ហើយបានទៅបុកដើមឈើមួយដើមនៅក្បែរនោះ។ រថយន្តមានការខូចខាតយ៉ាងដំណំ។ ពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសនិងក្រុមអ្នកជួយសង្គ្រោះបានឃើញស្ត្រីរងគ្រោះឈ្មោះ Sutathip Prachob អាយុ ២៥ឆ្នាំនិងកូនស្រីឈ្មោះ Suthada Yodsiri អាយុ ៣ឆ្នាំ ដេកស្លាប់នៅក្នុងរថយន្តទាំងពីរនាក់ដោយសារបាក់កញ្ចឹងក។ ប្តីរបស់នាងឈ្មោះ Boonnam Yodsiri អាយុ ២៣ឆ្នាំជាអ្នកបើកបរបានរងរបួសធ្ងន់។
រូបតំណាង
គ្រួសារនេះមានទីលំនៅក្នុងភូមិ Moo៤ឃុំ tambon Tha Sala នៃស្រុក Tha Muang។ ការស៊ើបអង្កេតកំពុងតែដំណើរការដើម្បីរកមូលហេតុនៃគ្រោះថ្នាក់នេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post