តាមប្រភពកាសែត Yomiuri បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាបន្ធូរបន្ថយការដាក់កម្រិតលើប្រជាជនមកពីប្រទេសថៃ វៀតណាម អូស្រ្តាលី និងNew Zealand ដោយសារតែចំនួនតួលេខអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងប្រទេសទាំងនេះមានការធ្លាក់ចុះ។
ការអនុម័តនេះនឹងចាត់ជាធរមានចាប់ពីរដូវក្តៅទៅ។ អ្នកទេសចរត្រូវកាន់ឯកសារដែលបង្ហាញថាពួកគេបានធ្វើតេស្តអវិជ្ជមានកូវីដ-១៩មុនពេលចាកចេញពីប្រទេសរបស់ពួកគេហើយចាំបាច់ត្រូវធ្វើតេស្តម្តងទៀតនៅពេលពួកគេទៅដល់ប្រទេសជប៉ុន។
រូបតំណាង
តាមរបាយការណ៍បានឱ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅតែមានការប្រុងប្រយ័ត្នចំពោះប្រទេសចិនខណៈពេលដែលប្រកាសការបើកប្រទេសឡើងវិញខាងមុខនេះ អាចបង្កឱ្យមានប្រតិកម្មពីសហរដ្ឋអាមេរិកដែលមិនសូវត្រូវគ្នាជាមួយប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនក៏កំពុងប្រយ័ត្នប្រយែងចំពោះភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូងដោយសារតែប្រទេសនេះមានការកើនឡើងចំនួននៃអ្នកឆ្លងមេរោគកូវីដ-១៩។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post