Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨ និង ១០នាទី​ព្រឹក ថ្ងៃទី​ ៣១​ ឧសភា​ ២០២០នេះ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ថា ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ។ ​ ចំនួនសរុបកូវីដ-១៩​ ១២៥នាក់​ដដែល ចំនួនសំរាកពេទ្យនៅ២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៣​នាក់​ និងស្លាប់គ្មាន​ ។

តាមហ្វេសប៊ុក CDC នៅព្រឹកនេះ បានឲ្យដឹងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លើកទឹកចិត្តឲ្យបន្តអនុវត្តគម្លាតសង្គម​ ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំជាដើម​ ។ ល។ ជាមួយគ្នានោះ យើងក៏ត្រូវបន្តគម្លាតបុគ្គលផងដែរ​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ជាដើម៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9286990