មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩(CCSA) បានសម្រេចកាត់បន្ថយការដាក់បម្រាមគោចរពេលរាត្រីដោយកំណត់មកនៅត្រឹមម៉ោង ១១យប់រហូតដល់ម៉ោង ៣ទៀបភ្លឺចាប់ពីថ្ងៃទី១ ខែមិថុនា។
CCSA បានរកឃើញថាបម្រាមគោចរនេះចាំបាច់ត្រូវរក្សាទុកដើម្បីការពារប្រជាជនពីការពិសាគ្រឿងស្រវឹង លេងល្បែងស៊ីសងនិងការលក់គ្រឿងស្រវឹងនៅក្នុងហាងលក់អាហារ និងភោជនីយដ្ឋាន។ CCSA បានសម្រេចថាបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្ត ប៉ុន្តែមិនទាន់សម្រេចបើកឆ្នេរសមុទ្រវិញនៅឡើយទេលើកលែងតែតំបន់វប្បធម៌បុរាណវិទ្យានិងបេតិកភណ្ឌជាតិ។
រូបតំណាង
លោក Somsak Rungsita អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិបានមានប្រសាសន៍ថា ផ្សារទំនើបអាចបើកបានរហូតដល់ម៉ោង ៩យប់ចាប់ពីថ្ងៃចន្ទប៉ុន្តែការណែនាំឱ្យប្រជាជនស្នាក់នៅផ្ទះគឺជាវិធីដែលមានសុវត្ថិភាពបំផុតក្នុងការការពារការរាតត្បាតនៃមេរោគឆ្លង។ ទន្ទឹមនឹងនេះលោក Tewan Liptapallop រដ្ឋមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីនឹងស្នើឱ្យក្រសួងហិរញ្ញវត្ថុកំណត់ថវិកាសម្រាប់ឧបត្ថម្ភចង្ហាន់សម្រាប់ព្រះសង្ឃចំនួន ២៥០០០០អង្គនៅក្នុងប្រទេសដែលកំពុងខ្វះខាតស្បៀងអាហារពីព្រោះច្បាប់រឹតបន្តឹងបានរារាំងព្រះសង្ឈមិនឱ្យទទួលអំណោយពីពុទ្ធបរិស័ទ។
រូបតំណាង
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថាប្រាក់ឧបត្ថម្ភអាហារចំនួន ៦០បាតក្នុងមួយថ្ងៃអាចគ្រប់គ្រាន់សម្រាប់ព្រះសង្ឃមួយអង្គ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD