Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តភូកេតបើកដំណើរការទេសចរណ៍ក្នុងខេត្តជាធម្មតាវិញនៅថ្ងៃចន្ទ

ខេត្តភូកេតជារមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសថៃនឹងបើកដំណើរការទេសចរណ៍ឡើងវិញ​នៅថ្ងៃចន្ទខាងមុខនេះស្របពេលនឹងការបន្ធូរបន្ថយការរឹតបន្តឹង​ដំណាក់កាលទីបី។

រូបតំណាង

អភិបាលខេត្តភូកេតលោក Pakkapong Thaweepat បាន​មានប្រសាសន៍ថា ​ក្រុមការងាររបស់លោកបាន​ស្នើសុំការយល់ព្រមពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ​បើកអាកាសយានដ្ឋានអន្តរជាតិភូកេតដើម្បីដំណើរការជើងហោះហើរក្នុងស្រុក ដែលនឹងចាប់ផ្តើមសេវាកម្មនាវាចរដែនសមុទ្រនៃ​កោះចំនួន ២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ។ ស្ពាន Sarasin ដែលជាច្រកផ្លូវកាត់ពីភូកេត ទៅ​ Tha Chatchai ក៏នឹងត្រូវបានបើកដំណើរការឡើងវិញសម្រាប់​ការចេញចូលផងដែរ។

រូបតំណាង

ទោះយ៉ាងណាក៏ដោយ​ច្បាប់រឹតបន្តឹងមួយចំនួនក៏ត្រូវតែមាននិងចាត់ចូលជាធរមាន។ អ្នកទេសចរដែលមានបំណងមកលេងខេត្តភូកេតដែល​មកពីទីក្រុងបាងកក,Nonthaburi, Narathiwat, ​និងអ្នកមកពីខេត្តដែល​មានអ្នកឆ្លងថ្មី​ក្នុងរយៈពេល ២៨ថ្ងៃកន្លងមកនឹងតម្រូវឱ្យ​ស្នាក់នៅក្នុងផ្ទះរយៈពេល ១៤ថ្ងៃ។ ពន្ធនាគារក្នុងខេត្តក៏នឹងបើកដំណើរការម្តងទៀតដែរចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9280456