ក្មេងជំទង់ចំនួន ៣០នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភលើក្រឹត្យគ្រាអាសន្ននិងបម្រាមគោចរពេលយប់របស់រដ្ឋាភិបាលដោយចូលរួមពិធីជប់លៀងខួបកំណើតនៅផ្ទះមួយក្នុងស្រុក Bang Lamung នៃខេត្ត Chon Buri កាលពីព្រឹកថ្ងៃសៅរ៍។
ប៉ូលិសមួយក្រុមបានឆ្មក់ចូលផ្ទះមួយក្នុងឃុំ Huay Yai នៃស្រុក Bang Lamuang នៅម៉ោងប្រហែល ៣និង ៣០នាទីព្រឹក ហើយបានប្រទះឃើញក្មេងជំទង់ជាច្រើននាក់កំពុងរាំនៅខាងផ្ទះកើតហេតុ។ អ្នកខ្លះស្លៀកឈុតគេង ហើយអ្នកខ្លះទៀតស្លៀកឯកសណ្ឋានសាលា។ ប៉ូលិសបាននិយាយថាពិធីជប់លៀងនេះក៏ត្រូវបានផ្សាយផ្ទាល់តាមហ្វេសប៊ុកផងដែរ។ ក្នុងចំណោមពួកគេទាំងនោះមានក្មេងប្រុសចំនួន ១៤នាក់ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាល Huay Yai។
លោក Phichit Watthano អគ្គនាយករងស្នងការដ្ឋាននគរបាលបង្ក្រាបបទឧក្រិដ្ឋបាននិយាយថា ការចាប់ខ្លួននេះបានអនុវត្តឡើងបន្ទាប់ពីមានការផ្តល់ដំណឹងពីអ្នកស្រុកថាមានពិធីខួបកំណើតមួយកំពុងប្រារព្ធធ្វើនៅក្នុងផ្ទះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post