Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូបង្រៀនម្នាក់ជាប់សង្ស័យពីបទរំលោភក្មួយស្រីអាយុ ១៣ឆ្នាំ

គ្រូបង្រៀនម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រពីបទរំលោភផ្លូវភេទលើក្មួយស្រីអាយុ ១៣ឆ្នាំ​​ដែលរស់នៅក្នុងផ្ទះជាមួយគាត់និងប្រពន្ធ។

នាយកសាលាក៏បានដកហូតឈ្មោះលោកចេញពីតួនាទីជាគ្រូបង្រៀនផងដែរ។ លោកវរសេនីយ៍ទោ Jeerut Phimpha នាយរងប៉ូលិសស្រុកមឿង បាននិយាយថា បុរសដែលជាជនដៃដល់មានវ័យ ៥២ឆ្នាំ ​បានបដិសេធការចោទប្រកាន់នេះ ហើយបច្ចុប្បន្នជនដៃដល់ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងនៃខេត្តដែលប៉ូលិសបានដាក់ពាក្យសុំឃុំខ្លួន​គាត់បន្ថែម។ នេះជាករណីទីបួននៃការរំលោភបំពានផ្លូវភេទលើអនីតិជនដែលពាក់ព័ន្ធនឹងគ្រូបង្រៀនក្នុងខែនេះ។ ​ ភរិយារបស់​ជនសង្ស័យក៏ជាគ្រូបង្រៀននៅសាលាតែមួយដែរ ហើយគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ក្មេងស្រីរងគ្រោះបានស្នាក់នៅជាមួយ​គ្រួសារជនល្មើសដែលត្រូវជាពូមីងអស់រយៈពេល ៣ឆ្នាំមកហើយ ខណៈដែលឪពុកម្តាយរបស់នាងធ្វើការនៅខេត្តមួយផ្សេងទៀត។

រូបតំណាង

តាមប្រភពប៉ូលិសបានឱ្យដឹងថា ឪពុកម្តាយរបស់ក្មេងស្រី​ធ្លាប់ឃើញជនសង្ស័យស្ថិតនៅក្នុងបន្ទប់​កូនស្រីគាត់ នៅពេលពួកគេ​កំពុងនិយាយគ្នាតាមរយៈវីដេអូកាលពីពេលថ្មីៗនេះ។ ក្រោយពីបានឃើញរឿងបែបនេះ​ ឪពុកម្តាយជនរងគ្រោះក៏បាននាំកូនត្រឡប់ទៅផ្ទះវិញហើយបានសាកសួរកូន បន្ទាប់មកកូនក៏បានសារភាពថាជនសង្ស័យបានចាប់រំលោភនាងពិតមែន។ ឪពុកម្តាយបានដាក់ពាក្យបណ្តឹងមកប៉ូលិសនៅខេត្ត​ Nakhon Phanom កាលពីថ្ងៃទី១៨ ខែឧសភា។ នាយកសាលាបាននិយាយថាជនសង្ស័យ​នឹងត្រូវទទួលទណ្ឌកម្ម​នៃវិន័យសាលដែរប្រសិនបើរកឃើញថា​មានកំហុសពិតមែន។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9279856