អ្នកចាំទីក្លឹប Paris Saint Germain កីឡាករ Marcin Bulka បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅនៅឯជិតផ្ទះរបស់ខ្លួន ក្នុងទីក្រុង Wyszogrod ប្រទេសប៉ូឡូញ នេះបើយោងតាម WP Sportowe Fatky។
ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពី Bulka មានបំណងក្នុងការវ៉ាជែង តែមិនបានសម្រេចក៏ជ្រុលទៅបុកនឹងរថយន្តមួយ ដែលមកពីផ្លូវបញ្ច្រាសទិសគ្នា។គ្រោះថ្នាក់នេះបានបង្កឲ្យរថយន្ត Lamborghini តម្លៃជាង ២៥០,០០០ដុល្លារ ដែលអ្នកចាំទីរូបនេះបានជួលមកប្រើប្រាក់ខូចខាតជាដំណំ។
យ៉ាងណាមិញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមាននរណាមួយរបួសធ្ងន់ធ្ងរនោះទេ បន្ទាប់ទទួលបានការពិនិត្យពីមន្ទីរពេទ្យរួច។ រីឯថ្លៃសំណងវិញ គេមិនទាន់ដឹងច្បាស់ថា Bulka នឹងត្រូវចេញសងក្នុងហេតុការណ៍ប៉ុន្មាននោះឡើយ ដោយវាអាស្រ័យលើប្រភេទធានារ៉ាប់រងដែលកីឡាកររូបនេះមាន៕