Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធនាគារ ជីប ម៉ុង ចាប់ដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្សរ៍ជាមួយក្រុមហ៊ុន៦ទៀត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

ធនាគារ ជីប ម៉ុង ដែលកំពុងបោះជំហានយ៉ាងលឿនក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា នៅថ្ងៃទី២៩ ខែឧសភានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន៦បន្ថែមទៀត លើភាពជាដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្សសរុប ជាង១០០០០គណនី។

លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់ធនាគារ ជីប ម៉ុង បានបញ្ជាក់ថា សេវាបើកប្រាក់បៀវត្សរ៍ ធនាគារ ជីប ម៉ុង បានផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំង ម្ចាស់ពាណិជ្ជកម្ម និងបុគ្គលិករបស់ក្រុមហ៊ុន។

លោក សុខឡេង បន្ថែមថា អត្ថប្រយោជន៍ទាំងអស់នោះរួមមាន រាល់ព័ត៌មានអំពីប្រាក់បៀវត្សរបស់បុគ្គលិក ដែលបានជ្រើសរើសបើកតាមរយៈធនាគារ ជីប ម៉ុង ត្រូវបានរក្សាជាការសម្ងាត់ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់២ភាគរយក្នុងមួយឆ្នាំ លើគណនីប្រាក់បៀវត្ស រ៍ និងអាចទទួលបានអាទិភាពក្នុងការស្នើសុំប្រាក់កម្ចីកាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

វត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគាររយៈពេលពីរឆ្នាំកន្លងមកនេះ ធនាគារ ជីប ម៉ុង បានអភិវឌ្ឍន៍នូវសេវាកម្មធនាគារសំខាន់ៗ ដែលរាល់ផលិតផលនីមួយៗត្រូវរចនាសមស្រប និងតម្រូវតាមអតិថិជន រួមមាន កម្ចីផ្ទាល់ខ្លួន សេវាធនាគារតាមប្រព័ន្ធឌីជីថល ឥណទានពាណិជ្ជកម្ម និងភ្នាក់ងារធនាគារ ជីង ម៉ុង។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងជាអគ្គនាយកស្តីទីធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា «តាមរយៈការចាប់ដៃគូជាមួយធនាគារ ជីប ម៉ុង ដៃគូពាណិជ្ជកម្មរបស់យើងមិនត្រឹមតែទទួលបានអត្ថប្រយោជន៍យ៉ាងសម្បួរបែប ពីធនាគារ ជីបម៉ុងតែប៉ុណ្ណោះទេ ប៉ុន្តែទាំងអាចក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសម្បួរបែបសម្រាប់ពាណិជ្ជកម្មផ្សេងទៀតរបស់ ជីប ម៉ុង ផងដែរ»។

រហូតមកដល់បច្ចុប្បនេះ ធនាគា ជីប ម៉ុង មានសាខាចំនួន៧ ដែលកំពុងប្រតិបត្តិការ និងគ្រោងពង្រីកចំនួនច្រើនសាខាបន្ថែមទៀត ភ្នាក់ងារធនាគារគ្រោងនឹងពង្រីកឱ្យបាន៥០០ទីតាំងកម្មវិធីទូរស័ព្ទ Bank! Bank! និងម៉ាស៊ីនដកប្រាក់ជាច្រើនកន្លែងទៀត៕

ដោយៈ គង់ សិរីរ័ត្ន

from: https://tnaot.com/km/m/detail/article/9279721