Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ខ្សែក្រវាត់ Kickboxing គីឡូធ្ងន់​ម្នាក់ទៀត ចុះកុងត្រា​ប្រកួតនៅ ONE Championship

ការប្រកួតក្នុងកម្មវិធី ONE Super Series លើប្រភេទកីឡា kickboxing គីឡូធ្ងន់ (Heavyweight) នឹង​កាន់តែល្អមើល និងទទួលបានការចាប់អារម្មណ៍រឹតតែខ្លាំងឡើងជាមិនខាន ក្រោយ​ពី Ismael Londt ម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក kickboxing បានចុះកិច្ចសន្យានៅ ONE Championship។ Londt ដែលហ្វឹកហាត់នៅក្រុង Rotterdam ប្រទេសហូឡង់ មានកំណត់ត្រាឈ្នះរហូតដល់ ៤៣ ដង និង ចាញ់តែ ៩ ដងប៉ុណ្ណោះក្នុងអាជីព ហើយក្នុងនោះរូបគេផ្ដួលគូប្រជែងឲ្យសន្លប់ចំនួន ២០ ដង។ កីឡាករកូនកាត់ហូឡង់-សូរីណាម រូបនេះបានបំបាក់កីឡាករមានឈ្មោះល្បីៗជាច្រើនក្នុងអាជីពកន្លងមកដូចជា Rico Verhoeven, Brian Douwes, Mladen Brestovac, និង Pavel Zhuravlev ជាដើម។

អាជីពរបស់គេកាន់តែហក់ឡើងខ្ពស់ និងត្រូវបានគេទទួលស្គាល់តាមរយៈការឈ្នះខ្សែក្រវាត់ SUPERKOMBAT Heavyweight World Championship, ខ្សែក្រវាត់ SUPERKOMBAT World Grand Prix II Championship 2011 , និង ខ្សែក្រវាត់ IPTA K-1 Rules World Championship។ Londt នឹងប្រើប្រាស់ជំនាញរបស់គេ រួមទាំងកម្លាំងកណ្ដាប់ដៃមហាសាលតទល់នឹងគូប្រជែងនានានៅពេលណារូបគេមានឱកាសបង្ហាញខ្លួនលើកដំបូងនៅសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ONE។

អ្នកប្រដាល់រហស្សនាម​ “Mr. Pain” រូបនេះ អាចនឹងប្រើបច្ចេកទេសដ៏ល្អឯករបស់ខ្លួនដើម្បីទប់ទល់ដៃគូខ្លាំងៗក្នុងទម្ងន់នេះ ដូចជាម្ចាស់ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Champion កីឡាករ Roman Kryklia, ម្ចាស់ខ្សែក្រវាត់ SUPERKOMBAT Heavyweight World Champion កីឡាករ Tarik Khbabez , គូប្រជែងចាស់ Anderson Silva, និងជើងខ្លាំងទម្ងន់ធ្ងន់ Alain Ngalani។ ការបង្ហាញខ្លួនលើកដំបូងរបស់បុរសវ័យ៣៤ ឆ្នាំមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រច្បាស់ជាឃើញក្បាច់ពិសេសរបស់កីឡាករមកពីក្រុង Rotterdam នាឆ្នាំ២០២០នេះ ពេល ONE Championship រៀបចំកម្មវិធីឡើងវិញ៕

from: https://tnaot.com/km/m/detail/article/9279651