Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃអនុញ្ញាតឱ្យរោងកុនបើកដំណើរការវិញហើយ​ប៉ុន្តែមិនអនុញ្ញាតឱ្យទស្សនិកជនយកចំណីចូលទេ

រោងកុន​ចេញគោលការណ៍ដាក់ឱ្យ​ទស្សនិកជនអង្គុយ​កៅអីឆ្ងាយពីគ្នាដោយមនុស្សម្នាក់អង្គុយឃ្លាតពីម្នាក់ទៀតចម្ងាយ​​៣កៅអីពីគ្នា ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យបរិភោគឬផឹកភេសជ្ជៈក្នុងអំឡុងពេលបញ្ចាំងខ្សែភាពយន្ត​នោះទេ​។ រោងភាពយន្តនឹងត្រូវបើកដំណើរវិញនៅសប្តាហ៍ក្រោយនេះ។

រូបតំណាង

ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយច្បាប់រឹតបន្តឹងនិងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញនៅថ្ងៃចន្ទខាងមុខនេះ ក្នុងនោះគេឃើញថារោងកុនក៏ស្ថិតនៅក្នុងចំណោមអាជីវកម្មដែលអនុញ្ញាតឱ្យដំណើរការវិញដែរ។ ​លោកស្រី Panpimol Wipulakorn អគ្គនាយកដ្ឋានក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ​រោងកុនទាំងអស់ត្រូវកំណត់ចំនួន​ទស្សនិកជន និងរៀបចំចម្ងាយអង្គុយដោយត្រូវនៅឃ្លាតគ្នាចម្ងាយ៣កៅអីសម្រាប់អ្នកអង្គុយម្នាក់។ លោកស្រីបានពន្យល់ថា ​រោងភាពយន្តត្រូវរក្សាចម្ងាយអតិថិជនឱ្យនៅឆ្ងាយពីគ្នាបែបនេះ ព្រោះពួកគេត្រូវមើលភាពយន្តក្នុងរយៈពេល ២ទៅ ៣ម៉ោងក្នុងរោងតែមួយជាមួយគ្នា។ នៅខាងក្នុងមហោស្រព​ហាមអ្នកមើល​មិនឱ្យពិសាឬផឹកភេសជ្ជៈហើយត្រូវពាក់ម៉ាសមុខជានិច្ច បើមិនដូច្នោះទេទស្សនិកជនអាចបើក​ម៉ាស់ចេញដើម្បី​បរិភោគចំណី ហើយពួកគេអាចយកដៃប៉ះមុខឬអាចធ្វើឱ្យដំណក់ទឹកមាត់អាចខ្ទាតចេញមកក្រៅផងដែរ។

រូបតំណាង

អាហារនិងភេសជ្ជៈ​ត្រូវដាក់លក់នៅ​ខាងក្រៅរោងកុន ប៉ុន្តែការលក់​នឹងត្រូវអនុវត្តតាមគោលការណ៍នៃ​រក្សាគម្លាតនៅក្នុងភោជនីយដ្ឋាន។ អតិថិជន​ទាំងអស់ត្រូវ​ពិនិត្យសីតុណ្ហភាពនៅពេលចូលរោងភាពយន្ត​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9279113