Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការញ៉ាំបង្អែមភ្លាមៗក្រោយបាយថ្ងៃត្រង់ឫបាយពេលល្ងាចមិនល្អសំរាប់សុខភាព

សុខភាព៖នៅក្នុងអាហារទាំង៣ពេល ព្រឹក ថ្ងៃត្រង់ ល្ងាច គឺមានបាយឫគុយទាយដែលសំបូរកំហាប់ជាតិស្ករខ្ពស់រួចទៅហើយ បើសិនយើងបន្ថែមជាបង្អែមឫភេសជ្ជៈមានជាតិផ្អែមពីលើទៀតគឺធ្វើអោយកំហាប់ជាតិក្នុងឈាមក្នុងអាហារមួយពេលៗខ្ពស់មែនទែនដែល​ បង្ករអោយលំពែងបង្ខំចិត្តធ្វើការខ្លាំងជាងមុនដើម្បីបញ្ចេញអាំងស៊ុយលីនរុញកំហាប់ជាតិស្ករដែលខ្ពស់ក្នុងឈាមចូលអោយផុតទៅក្នុងកោសិកា ។

ប៉ុន្តែបើទំលាប់នៃការហូបចុកដដែលៗបែបនេះរយៈពេលយូរនោះលំពែងមិនអាចស៊ូរទ្រាំក៏នាំអោយលំពែងខ្សោយនាំអោយការបញ្ចេញអាំងស៊ុយលីនក៏ខ្សោយ នាំអោយស្ករមិនអាចចូលទៅក្នុងកោសិកាបានល្អក៏អណ្តែតពាសវាលពាសកាលក្នុងសសៃឈាមនាំអោយកើតជាជំងឺទឹកនោមផ្អែម និង មានជំងឺមេតាបូលិសផ្សេងៗទៀតជាច្រើនមកជាមួយដូចជាជំងឺធាត់ ជំងឺខ្លាញ់កកក្នុងថ្លើម ជាដើម។

យើងអាចពិសារបង្អែមបានប៉ុន្តែត្រូវពិសារអោយឃ្លាតឆ្ងាយពីអាហារយ៉ាងតិច២ម៉ោងឡើងលើដើម្បីធានាថាមិនមានកំហាប់ជាតិស្ករជាន់គ្នាដែលបានមកពីបាយឫគុយទាវឫនំបញ្ចុកឫតាំងហ៊ុន ។ មិនមែនមាននយ័ថាមិនអោយពិសារបង្អែមនោះទេ តែត្រូវចេះពិសារអោយត្រូវកាលត្រូវវេលាទើបមិនបង្ករទៅជាជំងឺបាន។

– បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)

– កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

from: https://tnaot.com/km/m/detail/article/9278964