Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ីផ្ដល់រថក្រោះទំនើបចុងក្រោយ១៦០គ្រឿងដល់កងទ័ពឆត្រយោង

ចាប់ពីដើមឆ្នាំ២០២០ រហូតមដល់ពេលនេះ រដ្ឋាភិបាលរុស្ស៊ី បានបំពាក់រថក្រោះទំនើបចុងក្រោយ ចំនួន១៦០គ្រឿង ដល់កងទ័ពឆត្រយោងរបស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ី បានចេញរបាយការណ៍ កាលពីថ្ងៃទី២៩ ខែឧសភាថា កងទ័ពឆត្រយោងរបស់រុស្ស៊ី​ បានទទួលគ្រឿងសឹក ជាង១៦០គ្រឿង ចាប់តាំងពីដើមឆ្នាំនេះ។ គ្រឿងចម្បាំងទាំងនោះ រួមមាន រថក្រោះដ៏ទំនើបចុងក្រោយ ធុនស្រាល ប្រភេទ BMD-4M និងរថក្រោះ BTR-MDM ។

សេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា ការបំពាក់គ្រឿងចម្បាំងដ៏ទំនើបដល់កងទ័ពឆត្រយោងនេះ ក៏ដើម្បីបង្កើនកម្លាំង និងសមត្ថភាពប្រយុទ្ធដល់កងទ័ពអាកាស ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ រថក្រោះដែលត្រូវបញ្ជូនទៅឲ្យកងទ័ពអាកាសរុស្ស៊ី នោះ នឹងត្រូវដាក់ពង្រាយសម្រាប់ការហ្វឹកហាត់ នៅក្នុងរដូវក្ដៅនេះ។

ប្រភពដដែល បានបញ្ជាក់ថា រថក្រោះ BMD-4M បំពាក់ដោយកាំភ្លើងធំ ១០០មិល្លីម៉ែត្រ អាចប្រើជាមួយមីស៊ីល​​ប្រឆាំងនឹងរថក្រោះ Arkan ផងដែរ។ រថក្រោះ BMD-4M មានសមត្ថភាពអាចបើកបរនៅលើគោក ក្នុងល្បឿន​អតិបរមា ៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប៉ុន្ដែរថក្រោះប្រភេទនេះ ក៏អាចបើកនៅលើទឹក ក្នុងល្បឿនអតិបរមា ១០គីឡូម៉ែត្រ ក្នុងមួយម៉ោងផងដែរ៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9278871