សាលារៀនដែលមានគម្រោងបើកដំណើរការវិញមុនថ្ងៃទី១ ខែកក្កដានឹងត្រូវត្រួតពិនិត្យតាមស្ថានភាពនីមួយៗថាតើពួកគេអាចគោរពតាមគោលការណ៍អនាម័យនិងសុខភាពដែលកំណត់ដោយរដ្ឋាភិបាលដែរឬទេ?។
យោងតាមក្រសួងអប់រំបានឱ្យដឹងថា ប្រសិនបើសាលាគិតថាពួកគេអាចគោរពតាមគោលការណ៍របស់ក្រសួងបាននោះ ក្រសួងអប់រំនឹងអនុញ្ញាតឱ្យបើកសាលាមុនថ្ងៃទី១ ខែកក្កដានេះបាន។រដ្ឋមន្រ្តីក្រសួងអប់រំលោក Nataphol Teepsuwan បានមានប្រសាសន៍ថា សាលារៀនទូទាំងប្រទេសត្រូវមានកាតព្វកិច្ចអនុវត្តតាមវិធានការសុខភាពដែលបានអនុម័តដោយមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ (CCSA) ដើម្បីចាប់ផ្តើមចូលរៀនវិញនៅខែកក្កដា។ CCSA នឹងមិនអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញទេប្រសិនបើពិនិត្យមើលឃើញថាពួកគេមិនអាចធ្វើឱ្យថ្នាក់មានសុវត្ថិភាពសម្រាប់សិស្ស។ វិធានការទាំងនោះរួមមានការត្រួតពិនិត្យសីតុណ្ហភាពសិស្សមុនពេលចូលសាលារៀន ការពាក់របាំងមុខ ឬម៉ាស់ មានកន្លែងលាងដៃគ្រប់គ្រាន់ជាមួយសាប៊ូ ជែល ឬអាល់កុលជាដើម។ ត្រូវកំណត់ចំនួនសិស្សក្នុងមួយថ្នាក់ចន្លោះពី ២០ ទៅ ២៥នាក់ ក៏ដូចជាការសម្អាតទីធ្លាសាលាឱ្យបានញឹកញាប់ផងដែរ រឺឯសកម្មភាពដែលមានទំនាក់ទំនងប៉ះពាល់រាងកាយត្រូវបានហាមឃាត់។
លោក Nataphol បានមានប្រសាសន៍ថា CCSA នឹងផ្សព្វផ្សាយលក្ខណៈវិនិច្ឆ័យសុខភាពនិងសុវត្ថិភាពដល់សាលារៀនទាំងអស់នៅទូទាំងប្រទេស ដូច្នេះសាលាទាំងអស់អាចវាយតម្លៃបានថាតើពួកគេអាចធ្វើតាមនិងប្រកាន់ខ្ជាប់គោលការណ៍តាំងនេះដែរឬទេ?។ លោកបានបន្ថែមថា ប្រសិនបើសាលារៀនរកឃើញបញ្ហាដែលខាងក្រសួងខ្វះចន្លោះ ពួកគេអាចស្នើសុំដាក់វិធានការណ៍បន្ថែមទៀតបាន។ ថ្មីៗនេះ មជ្ឈមណ្ឌល CCSA បានអនុញ្ញាតិឱ្យការិយាល័យគណៈកម្មការអប់រំមូលដ្ឋានធ្វើការប្រឡងសម្រាប់ការចូលរៀនរបស់សិស្សចូលអនុវិទ្យាល័យនៅថ្ងៃទី ៦-៧ ខែមិថុនា។ លោកវេជ្ជបណ្ឌិត Anupong Suchariyakul នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានណែនាំឱ្យសាលារៀនបែងចែកសិស្សណាដែលធ្លាក់ខ្លួនឈឺជាបន្ទាន់ដើម្បីកុំឲ្យរាលដាលជំងឺទូទាំងសាលាដែលអាចធ្វើឱ្យបិទទ្វារម្តងទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post