Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

DIA រាយការណ៍ថានឹងចេញផ្សាយអាល់ប៊ុម Flower 4 Seasons ដោយមិនមានសមាជិក ២នាក់

យោងតាមប្រភពព័ត៌មាន StarNews បានឱ្យដឹងថា ក្រុមតារាចម្រៀងស្រី DIA នឹងវិលត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀងថ្មី ដែលមានចំណងជើងថា “Flower 4 Seasons” និងមានសមាជិកតែ ៥នាក់ប៉ុណ្ណោះ ដោយមិនមានកញ្ញា Somyi និងកញ្ញា Chaeyeon ។

នេះមានន័យថាអាល់ប៊ុមបទចម្រៀងថ្មីនេះ នឹងមានតែ កញ្ញា Eunice, កញ្ញា Heehyun, កញ្ញា Yebin, កញ្ញា Eunchae, និងកញ្ញា Jueun ប៉ុណ្ណោះ ។

អ្នកគាំទ្រមានការព្រួយបារម្ភអំពីរឿងនេះ បន្ទាប់ពីការចេញផ្សាយរូបថតជាក្រុម ដោយមិនឃើញសមាជិក ២នាក់ គឺ  Somyi និង Chaeyeon។ គួរបញ្ជាក់ផងដែរថា អាល់ប៊ុមបទចម្រៀងថ្មីនេះ​ នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ វេលាម៉ោង ៦ល្ងាច ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ k-serial

from: https://tnaot.com/km/m/detail/article/9278768