Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាសាទបេងមាលាដ៏ស្អាតអស្ចារ្យនៅខេត្តសៀមរាបដែលអ្នកទេសចរមិនគួរមើលរំលង

ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំបេងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ ស្ថិតនៅ​ខាងកើត​ជើងភ្នំ​គូលែន និង​ខាងកើត​ក្រុង​សៀមរាប លើ​ចម្ងាយ​ផ្លូវ​ប្រហែល​៧៧​គីឡូម៉ែត្រ​។ ប្រាសាទ​នេះ មាន​រចនាប័ទ្ម​ដូច​ទៅនឹង​ប្រាសាទអង្គរវត្ត​ដូច្នោះ​ដែរ ដែល​អាច​ឲ្យ​គេ​ដឹងបាន​ថា ជា​ប្រាសាទ​ដែល​កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ចុង​សតវត្សរ៍​ទី​១១ ដើម​សតវត្សរ៍​ទី​១២ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ទោះជា​មាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ប្រាសាទអង្គរវត្ត​ក៏ពិតមែន ប៉ុន្តែ​គេ​មិនអាច​ដឹង​កាល​បរិ​ច្ឆេ​ទ​ពិតប្រាកដ​នៃ​ឆ្នាំ​ដែល​កសាង​ប្រាសាទបេង​មាលា​ឡើយ ព្រោះ​ហេតុថា​គ្មាន​សិលាចារឹក​បញ្ជាក់​។

បច្ចុប្បន្ន ប្រាសាទនេះ​មានការខូចខាត​ស្ទើរ​តែទាំងស្រុង​ទៅហើយ ដោយ​យើង​ឃើញ​មាន​នូវ​គំនរ​បាក់បែក​ជ្រុះធ្លាក់​របា៉ត់​រប៉ាយ​នៃ​ថ្ម​ដែល​ដូនតា​បាន​យក​មកកសាង​ប្រាសាទ។ ប៉ុន្តែ​ទោះជាយ៉ាង​នេះក្ដី​ ក៏​ប្រាសាទ​បុរាណ​ដ៏ចំណាស់​មួយ​នេះ​នៅ​តែ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅទស្សនា​មិនដែល​ដាច់​ឡើយ។ ដោយសារ​តែ​សម្រស់​នៃ​ប្រាសាទ​ដែល​ហ៊ុំព័ទ្ធដោយ​ព្រៃឈើ ព្រមទាំង​ការ​ធ្វើ​ផ្លូវ​ដើរ​អំពីឈើ​ បាន​រួម​ចំណែក​បង្កើន​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត​ដល់​ភ្ញៀវ​ទេសចរឲ្យ​ចង់​ទៅ​ទស្សនា ជាពិសេសគឺផ្តិ​តយក​ទិដ្ឋភាព​ដ៏ស្រស់​ស្អាត​នៃប្រាសាទនេះ។

ក្រៅពី​សំណង់ដ៏មហិមានៃប្រាសាទ និង​ស្ពានឈើ ប្រាសាទ​បេងមាលា​ក៏​បានបន្សល់​ទុក​នូវ​ចម្លាក់​ដ៏ល្អវិចិត្រ​ដែល​ជាស្នាដៃ​មាន​តម្លៃ​មហាសាល​របស់​បុព្វបុរសខ្មែរយើងផងដែរ។ ចម្លាក់​នៃ​ប្រាសាទនេះ​និយាយទាក់ទង​ទៅនឹង​ទេវកថា​នៅ​ក្នុង​ព្រហ្មញ្ញសាសនា ដែល​កាលគ្រានោះ​ខ្មែរយើង​មានជំនឿយ៉ាងមុតមាំ​ទៅលើព្រហ្មញ្ញសាសនា។

ដើម្បីអានព័ត៌មានបន្ថែមទៀត សូមចុចលើតំណភ្ជាប់មួយនេះ៖ https://bit.ly/36ReKcN


ប្រភព៖ https://bit.ly/3cg3ibB

from: https://tnaot.com/km/m/detail/article/9278736