Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណីឆ្លងថ្មីលើបុរសជនជាតិខ្មែរ ១នាក់បន្ថែមទៀត និងជាសះស្បើយ ១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ (Covid-19) ដែលជាករណីថ្មី ១នាក់បន្ថែមទៀត កើតលើបុរសជនជាតិខ្មែរ ក្រោយពីត្រឡប់មកពីប្រទេសថៃវិញ និងបានព្យាបាលជាសះស្បើយ ១នាក់លើស្រ្តីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ ដែលជាអ្នកដំណើរមកពីសហរដ្ឋអាមេរិកកន្លងទៅ។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានទៅចូលរួមសិក្សាសាសនាមួយ នៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិញត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី ដែលមានក្រុម ១០នាក់ និងអ្នកបើកបរ រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

សូមជម្រាបថា ជំងឺកូវីដ១៩ (Covid-19) បានកើតមាននៅកម្ពុជាសរុប ១២៥នាក់ ដែលមានស្រ្តីចំនួន ៣៩នាក់ និងបុរស ៨៦នាក់។ ក្នុងនោះ រលកទី១ នៃការឆ្លងវីរុសកូដ១៩ នៅកម្ពុជាមានចំនួន ១២២នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១២២នាក់ទាំងស្រុង។ 

ចំណែករលកទី២ នៃការឆ្លងវីរុសកូវីដ១៩ គឺមានចំនួន ៣នាក់បន្ថែមទៀតលើជនជាតិខ្មែរទាំងអស់ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងបានព្យាបាលជាសះស្បើយស្រីជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ ក្រោយពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញ៕

from: https://tnaot.com/km/m/detail/article/9278672