ក្រោយមានបាតុកម្មកើតឡើងជាប់គ្នា៣ កន្លងមក ហើយមានសញ្ញាកើនឡើងខ្ពស់ ក្លាយទៅជាអំពើហិង្សា អាមេរិកបានសម្រេចចាប់ខ្លួន ប៉ូលិសដែលយកជង្គង់សង្កត់ក បុរសស្បែកខ្មៅរហូតដល់ស្លាប់ ដើម្បីបញ្ចប់បាតុកម្ម។
ប៉ូលិសស្បែកសរឈ្មោះ Derek Chauvin ដែលគេថតបានរូបភាពយកជង្គង់សង្កត់កបុរសស្បែកខ្មៅឈ្មោះ George Floyd អាយុ៤៦ឆ្នាំ កាលពីថ្ងៃទី២៥ខែឧសភា ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ពេលនេះត្រូវបានចោទប្រកាន់ទោសពីបទសម្លាប់មនុស្ស កម្រិតទី៣ ។
ប៉ូលិស Derek Chauvin និងមិត្តរួមការងារ៣នាក់ទៀតជាប់ពាក់ព័ន្ធករណីខាងលើត្រូវបានដកហូតចេញពីស្ថាប័នប៉ូលិស Minneapolis។ រដ្ឋអាជ្ញា Freeman បាននិយាយថាការស៊ើបអង្កេតទៅលើ ប៉ូលិស Derek Chauvin ដែលអាចប្រឈមនឹងការជាប់គុក២៥ ឆ្នាំពីបទសម្លាប់មនុស្ស កំពុងតែបន្តស៊ើបអង្គេត ហើយនិងមានប៉ូលិសមួយចំនួនទៀតរងការចោទប្រកាន់ផងដែរ។
នៅពេលនេះ ការិយាល័យស៊ើបអង្កេតសហរដ្ឋ (FBI) បានចូលរួមដើម្បីស្រាវជ្រាវពីបទល្មើសបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងូរបស់ប៉ូលិសទៅលើក្រុមជនជាតិស្បែកខ្មៅ
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា«ខ្ញុំយល់ពីក្តីឈឺចាប់»ទាំងនោះ ។ សារព័ត៌មានNBC News បានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ខែឧសភា បាន ជួបជាមួយគ្រួសារជនរងគ្រោះ តាមអនឡាញ ប្រធានាធិបតីត្រាំបានចូលរួមរំលែកទុក្ខ ដល់ការបាត់បង់សមាជិក ដោយសារតែសកម្មភាពរបស់ប៉ូលិសដែលមិនអាចលើកលែងបាន»៕ ប្រែសម្រួលដោយ៖ MEO