Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក បន្ដកើនឡើងជាង៦លាននាក់

បើគិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅតែបន្ដកើនឡើង រហូតដល់ ៦ ០២៩ ៦៨៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២ ៦៥៩ ១៥១នាក់ និងស្លាប់ ៣៦៦ ៧៩២នាក់ ប៉ុន្ដែបើតាមតួលេខនេះ នៅតែមិនមានសញ្ញាថមថយ នៃការឆ្លង និងស្លាប់​ ដោយកូវីដ១៩នៅឡើយ។

អង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ ​បានសរសេរ នៅក្នុងព្រឹត្ដិបត្រ ប្រចាំថ្ងៃរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះថា​ ការឆ្លងកូវីដ១៩ នៅលើពិភពលោក ប្រចាំថ្ងៃ មានរហូតដល់ ៨៤ ៣១៤នាក់ នៅទូទាំងពិភពលោក។ រីឯស្ថិតិទាំងនេះ គឺ WHO ទទួលបានទិន្នន័យជាផ្លូវការ ​ពីបណ្ដាប្រទេសនានា នៅលើពិភពលោក។

អាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង កើនឡើងដល់ ១ ៧៩៣ ៥៣០នាក់ ក្នុងនោះមានអ្នកស្លាប់ ១០៤ ៥៤២ និងជាសះស្បើយ ៥១៩ ៥៦៩នាក់។ រីឯប្រទេសមានអ្នកឆ្លងកូវីដ១៩ បន្ទាប់ពីអាមេរិក គឺប្រេស៊ីល មានអ្នកឆ្លង ៤៦៨ ៣៣៨នាក់ ក្នុងនោះស្លាប់ ២៧ ៩៤៤នាក់ និងជាសះស្បើយ ១៩៣ ១៨១នាក់។

រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ លំដាប់ទី៣ ដោយមានអ្នកឆ្លង ចំនួន ៣៨៧ ៦២៣នាក់ ក្នុងនោះស្លាប់ ៤ ៣៧៤នាក់ និសងជាសះស្បើយ ១៥៩ ២៥៧នាក់។ ថ្វីត្បិតតែ នៅពេលនេះ តំបន់មួយចំនួន នៃប្រទេសរុស្ស៊ី មានការបន្ធូរបន្ថយច្បាប់រឹតត្បិត ប្រឆាំងនឹងកូវីដ១៩ហើយក្ដី តែទីក្រុងមូស្គូ នៅតែមិនទាន់លុបចោលច្បាប់នេះដដែល។ រដ្ឋធានីជាបេះដូងរបស់រុស្ស៊ី អាចនឹងលុបច្បាប់​បិទប្រទេស​ចោល ​លុះត្រាណាមានថ្នាំពិតប្រាកដ សម្រាប់ព្យាបាលជំងឺកូវីដ១៩នេះ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9278565