Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសប្រើជង្គង់សម្លាប់បុរសស្បែកខ្មៅ ផ្ទុះកុបកម្មនៅអាមេរិក

ក្រោយពេលប៉ូលិសរដ្ឋមីនីសូតា ប្រើជង្គង់ទៅលើបុរសស្បែកខ្មៅ ដែលជាប់ខ្នោះ បណ្ដាលឲ្យស្លាប់នោះមក ធ្វើឲ្យក្រុមបាតុករផ្ទុះកុបកម្ម នៅតាមទីក្រុងជាច្រើន នៅសហរដ្ឋអាមេរិក។

បើតាមសារព័ត៌មាន France24 បានផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ថា ប៉ូលិសបានប្រើជង្គង់ទៅលើ Floyd បណ្ដាលឲ្យគាត់ស្លាប់ នៅក្នុងមន្ទីរឃុំឃាំង កាលពីថ្ងៃទី២៥ ខែឧសភា។ ការស្លាប់របស់បុរសស្បែកខ្មៅនេះ ក៏បង្កឲ្យក្រុមបាតុករបានផ្ទុះកំហឹងឡើង ហើយរាលដាលទៅកាន់ទីក្រុងផ្សេងៗទៀត រហូតឈានដល់ការបង្កអគ្គិភ័យផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានផ្សាយ នៅរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ថា នៅក្នុងអំពើបាតុកម្មនោះ ក៏មានមនុស្ស ប្រហែល៤០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី២៨ ខែឧសភា។ រីឯមនុស្ស ជាង១០០នាក់ បានប្រមូលផ្ដុំគ្នា នៅក្នុងសង្កាត់ Manhattan ដើម្បីសម្ដែងពីការសម្បារបស់ពួកគេ និងទាមទាររកយុត្តិធម៌ឱ្យលោក George Floyd ដែលបានស្លាប់ កាលពីដើមសប្ដាហ៍នេះ។

សូមបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សា បានកើតឡើង ដោយសារប៉ូលិសស្បែកស ប្រើហិង្សាទៅលើពលរដ្ឋអាមេរិកស្បែកខ្មៅ។ បាតុកម្មនេះបានរាលដាលដល់ទៅក្រុង ជាច្រើន រួមមាន Los Angeles, Memphis និង Minneapoli រដ្ឋ Minnesota ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9277263